
(រតនគិរី)៖ ហេតុ.ការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិប៉ាអរ.ឃុំប៉ាតេ.ស្រុ់កអូរយ៉ាដាវ.ខេត្តរតនគិរី។ បុរសម្នាក់បើករថយន្តយ៉ាងលឿនក៏ជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ សំណាងល្អមិនស្លា.ប់គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។
មុនពេលកើតហេតុ បុរសនេះ (មិនទាន់ស្គាល់ឈ្មោះនិងអាយុ) ខឹងប្រពន្ធមានសហាយថ្មី បោះបង់គាត់ចោលទើបបុរសរូបនេះតុកស៊ិច បើករថយន្តយ៉ាងលឿនលែងគិតពីគ្រោះថ្នា.ក់ជាយថាហេតុ ក៏ជ្រុលចង្កូតទៅធ្លាក់ផ្លូវជាតិហើយក្រឡាប់ជាច្រើនត្រឡាប់ តែសំណាងល្អមិនមានគ្រោះថ្នា.ក់ដល់ស្លា.ប់នោះទេ គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំតែប៉ុណ្ណោះ។
រថយន្តដែលបុរសនេះជិះធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់នោះ ជារថយន្តរបស់ក្រុមហ៊ុនហងអាញយ៉ាឡាយអូរយ៉ាដាវ។ បុរសនេះបានលួចបើករថយន្តនេះចេញពីក្រុមហ៊ុនដោយមិនឲ្យអ្នកណាដឹងរួចក៏ជ្រួលចង្កូតធ្លាក់ប្រឡាយក្រឡា.ប់ជាច្រើនត្រឡប់លើផ្លូវជាតិលេខ៧៨ ហើយក៏មិនដឹងថាគាត់មានវិប.ត្តិ.ផ្លូវ.ចិត្តដោយសារប្រពន្ធមានសហាយនោះដែរ។ លុះព្រឹកឡើងស្រាប់តែឃើញរថយន្តក្រុមហ៊ុនក្នុងប្រឡាយបាត់មុខបុរសនេះធ្វើឲ្យគេហួសចិត្តគ្រប់ៗគ្នា៕