
ប្រិយមិត្ត ប្រាកដជាបានស្គាល់ច្បាស់ហើយ នូវតារាកំប្លែងមិនចេះរីងស្ងួតគឺ នាយពាក់មី និងនាយក្រូច ដែលជាតារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន មានភាពប៉ុនប្រសប់ សម្ដែងបានគ្រប់តួ ដែលធ្វើអោយបងប្អូនបានទស្សនាហើយ ប្រាកដជាផ្ទុះសំណើច ជាក់ជាមិនខាន។
នៅមុននេះបន្តិចផងដែរ នាយពាក់មី បានបង្ហោះវីដេអូមួយនៅក្នុងគណនីហ្វេសប៊ុកផេករបស់ខ្លួន ដែលតារាកំប្លែងរូបនេះ បានបង្ហាញឲ្យដឹងថា ខ្លួនជាមួយនាយក្រូច និងក្រុមការងារថតរឿងកំប្លែងខ្លី បានប្រទះជួបពស់មួយក្បាលនៅក្នុងព្រៃ អំឡុងពេលកំពុងថតរឿង ដោយនាយ ពាក់មី បានសរសេររៀបរាប់ថា «សំណាងនាយក្រូច ពស់អត់ចិ.ក ពស់ពព្លាក់ ឬពស់ស្កាចាក់ ឬពស់អីមិនដឹងទេបងប្អូន»៕ (សូមទស្សនាវីដេអូខាងក្រោម)៖
វីដេអូ៖