នេះបានហៅច្បាស់លាស់! បងអ្នកក្រចេះ អូនអ្នកបាត់ដំបង ព្រោះតែនិស្ស័យ ទើបពួកយើងបានស្គាល់គ្នា រហូតមកដល់ថ្ងែនេះ…

(បាត់ដំបង)៖ មនុស្សគ្រប់រូបនៅលើលោកយើងនេះ គ្មាននរណាម្នាក់ដែលថាមិនចេះមានស្នេហានោះឡើយ បើទោះបីជា ស្នេហា ឬក្ដីស្រឡាញ់វាជារឿងពិបាកមួយ ក៏ប៉ុន្តែយើងមិនអាចខ្វះវាបានឡើយ ព្រោះជាច្បាប់របស់ធម្មជាតិ កំណត់ឲ្យមនុស្សយើងត្រូវតែមានស្នេហា មានក្ដីស្រឡាញ់ រវាងគ្នានឹងគ្នា។

ស្នេហា ឬសេចក្ដីស្រឡាញ់ វាកើតមានឡើងបានគ្រប់ពេល គ្រប់កាលៈទេសៈ បើទោះជានៅឆ្ងាយពីគ្នា មិនដែលស្គាល់គ្នាពីមុនមកក៏ដោយ តែនិស្ស័យ និងក្ដីស្រឡាញ់ នឹងជំរុញឲ្យយើងបានជួបគ្នា។ យ៉ាងណាមិញ ដូចជាគូស្នេហ៍មួយគូនេះអញ្ជឹង ខាងប្រុសមានឈ្មោះ យេត យ៉ារ៉ាត មានស្រុកកំណើតនៅខេត្តក្រចេះ ភាគឦសាននៃប្រទេស រីឯខាងស្រីឈ្មោះ នី ស្រី នុត ជាកូនអ្នកបាត់ដំបង ភាគពាយ័ព្យនៃប្រទេសកម្ពុជា

ដែលនៅឆ្ងាយពីគ្នាសឹងតែមួយចំហៀងប្រទេស ប៉ុន្តែព្រោះនិស្ស័យ និងក្ដីស្រឡាញ់ ធ្វើឲ្យអ្នកទាំងពីរបានស្គាល់គ្នា កើតចិត្តស្រឡាញ់គ្នា រហូតដល់ថ្ងែចូលរោងភ្ជាប់ពាក្យ កាលពីថ្ងែទី២២ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ នឹងមានគំរោងចូលរោងការ នាពេលខាងមុននេះផងដែរ។ តើអ្នកទាំងអស់គ្នាជឿលើនិស្ស័យទេ? ចុះស្នេហារបស់ប្រិយមិត្តវិញ កំពុងដល់ណាហើយ? មានគំរោងចូលរោងជ័យពេលណាដែរ?