ឪពុកម្តាយទៅធ្វើការ ទុកកូនៗនៅជាមួយយាយតា តែជាអកុសលត្រូវ ស្លា ប់ បាត់បង់ជីវិត ទាំង០២នាក់ ដោយសារ…

(ព័ត៌មានបឋម)៖ នៅថ្ងែទី២៩ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយក្មេងប្រុសស្រី០២នាក់បានស្លា.ប់បាត់បង់ជីវិត បង្កជាការភ្ញាក់ផ្អើល។ ក្មេងរ.ងគ្រោះទាំង០២នាក់៖

១៖ឈ្មោះយន គីមមួយ អាយុ០៤ឆ្នាំ ភេទស្រី រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ២៖ឈ្មោះហៀង ដាលីន ភេទប្រុស ឣាយុ០៣ឆ្នាំរស់នៅភូមិ-ឃុំខាងលើ។ មូលហេតុដោយសារតែឪពុកម្តាយក្មេងទាំង០២ខាងលើនេះចេញទៅធ្វើការទាំងអស់គ្នា ហើយទុកឣោយនៅជាមួយតាយាយជានាក់មើល តែជាអកុសលបានលង់ទឹកស្រះស្លា.ប់បាត់បង់ជីវិតទាំង០២នាក់។ ប្រភព៖ កូនខ្លាតូច