
(ភ្នំពេញ)៖ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចដីឡូ៍លេខ៥ភូមិ៤ ផ្លូវ៣៥៨.សង្កាត់ទួលស្វាយព្រៃទី១.ខណ្ឌបឹងកេងកង.រាជធានីភ្នំពេញ នៅម៉ោង១២និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
ដោយមុនកើតហេតុ មានលឺសំលេងផ្ទុះចេញពីឃ្លាំងនេះហើយក៏ចេញជាអណ្ដាតភ្លើងឆេះ.បង្កការភ្ញាក់ផ្អើលតែម្ដង ភ្លាមៗនោះក៏ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីហៅរថយន្ដពន្លត់អគ្គិភ័.យឲ្យជួយអន្ដរាគមន៍ សមត្ថកិច្ចបានបញ្ជាក់ថា
ទំហំនៃការខូចខាតឃ្លាំងទាំងស្រុងតែម្តង។ មូលហេតុនៃការឆាបឆេះមិនទាន់មានការសន្និដ្ឋានបាននោះទេ ក្នុងការជួយអន្ដរាគមន៍សមត្ថកិច្ចបានប្រើប្រាស់ រថយន្តអស់ចំនួន៤៥គ្រឿង សម្ភារៈខូចខាតមានថង់ប្លាស្ទិក,គ្រឿងជ័រ និងសម្ភារជាច្រើនទៀត ត្រូវបានខូចខាតទាំងស្រុង។ គ្រោះអគ្គិភ័យនេះមិនបណ្តាលឲ្យរងគ្រោះថ្នា.ក់ដល់ប្រជាពលរដ្ឋនោះទេ៕ សូមទស្សនាវីដេអូខាងក្រោម៖