សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់ម្នាក់ ពាក់ព័ន្ធករណីនាំនារីក្មេងៗ ស្អាតៗ ជាអនីតិជន ឱ្យ រួ ម ភេ ទ ជាមួយភ្ញៀវ ដោយក្នុងម្ដងតម្លៃចាប់ពី…

(ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឱ្យរួមភេ.ទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ)

ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និងនារីរ.ងគ្រោះចំនួន៧នាក់ ក្នុងនោះមានអនីតិជនចំនួន៥នាក់ ត្រូវបានជួយសង្គ្រោះ។ ប្រតិបត្តិការនេះក្រោមការបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ

និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការឃាត់ស្រ្តីសង្ស័.យជាអ្នកគ្រប់គ្រងម្នាក់ និងនារីរ.ងគ្រោះក្មេងៗចំនួន៧នាក់ នៅវេលាម៉ោង២រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចំណុចភោជ្ជនីយដ្ឋានតាឪ ភូមិគៀនឃ្លាំង.សង្កាត់ព្រែកលៀប.ខណ្ឌជ្រោយចង្វារ.រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា មេខ្យល់ឈ្មោះ ឆយ ចន្ថា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវបេតុង.សង្កាត់ព្រែកលាប.ខណ្ឌជ្រោយចង្វារ.រាជធានីភ្នំពេញ។ ការចុះឃាត់មេខ្យល់ និងជួយសង្គ្រោះនារីរងគ្រោះចំនួន៣នាក់នេះ បានធ្វើឡើងនៅចំណុចភោជនីយ៍ដ្ឋានតាឪ

ខណៈនារីជនរ.ងគ្រោះចំនួន៤នាក់បន្ថែមទៀត ត្រូវបានរកឃើញនៅចំណុចផ្ទះសំណាក់ហេងមហាសាល ផ្លូវជាតិលេខ៦A.សង្កាត់ព្រែកលៀប.ខណ្ឌជ្រោយចង្វារ.រាជធានីភ្នំពេញ។ យោងតាមនារីរ.ងគ្រោះបានឲ្យដឹងថា ភោជនីយ៍ដ្ឋានតាឪចាប់ផ្ដើមបើកដំណើរការពីវេលាម៉ោង១១ថ្ងៃត្រង់រហូតដល់ម៉ោង៩យប់ ដោយមាននារីៗក្មេងជាច្រើននៅបំរើភ្ញៀវនៅហាង។

ចំពោះភ្ញៀវដែលចូលមកហាង ពេលត្រូវការនារីក្មេងៗមកអង្គុយកំដរ និងទៅរួមភេ.ទនៅខាងក្រៅ គឺមេការឈ្មោះឆយចន្ថា អាចធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទបាននាំមកឲ្យភ្ញៀវមើល និងសម្រាប់រួមភេ.ទដោយក្មេងៗនារីមានអាយុចន្លោះពី១៥ឆ្នាំ-១៦ឆ្នាំឡើងទៅ

ដោយក្នុងតម្លៃការរួមភេ.ទក្នុង១ដង ចាប់ពី១០០$ដល់១៥០$។ ចំពោះលុយបានមក គឺត្រូវឲ្យទៅមេខ្យល់ចំនួន១៥$ទៅ២០$ បន្ថែមទៀតនោះមេខ្យល់បានសុំលុយធីបពីភ្ញៀវចំនួនពី២០$ទៅ៥០$ ជាកម្រៃជើងសារដែលខ្លួនបាននាំនារី មកឲ្យរួមភេ.ទជាមួយភ្ញៀវផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ស្រ្តីសង្ស័.យនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស
និងការពារអនីតិជនដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ចំណែកឯនារីរ.ងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕