ម៉ែអាថ្លែន! ប្រមូលយកគ្រាប់មីន និងសំណល់ជាតិផ្ទុះ​ពី ស ង្គ្រា ម ទៅទុកនៅសួនច្បារ​ហាត់ប្រាណ!

គ្រាប់មី.ន និងសំណល់ជាតិផ្ទុះ​ពីសង្គ្រា.មជាច្រើនគ្រាប់ ត្រូវបានប្រទះឃើញនៅក្បែរគល់ឈើមួយដើម នៅក្នុងបរិវេនសួនច្បារ​ហាត់ប្រាណ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុករបស់លោក ហេង រតនា ។

គណនីហ្វេសប៊ុក «HENG Ratana» បានរៀបរាប់អោយដឹងថា «មិនដឹងជាយល់យ៉ាងម៉េចទៅវិញ? បានជាប្រមូលយកគ្រាប់មី.ននិងសំណល់ជាតិផ្ទុះ​ពីសង្គ្.រាម​ ទៅរក្សាទុកនៅសួនច្បានិង​ហាត់ប្រាណទៅវិញ!​ ម្យ៉ាងដែរ​ មិនចាំបាច់ពិបាកដេីររក​ ហាត់ប្រាណក៏អាចមេីលកំសាន្តបានដែរ!

លោកបានបន្តថា សូមអំពាវនាវជាថ្មី​ ឃេីញគ្រាប់មិនទាន់ផ្ទុះនៅកន្លែងណា​ សូមដាក់ស្លាកសំគាល់កន្លែងនោះ​ កុំប៉ះពាល់គ្រាប់ទាំងនោះ​ ទុកកំលាំងជំនាញដោះស្រាយជូន! ឧទាហរណ៍ជាក់ស្តែងថ្មីៗនេះ​នៅខេត្តកណ្តាលយកគ្រា.ប់ទៅកែឆ្នៃ​ គ្រោះថ្នា.ក់កេីតឡេីងគ្រាន់តែរកសា.ច់ឆ្អឹ.ងធ្វេីបុណ្យគ្មានផង!» ៕