
(កាហ្សាក់ស្ថាន)៖ យោងតាមការចេញផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មាន CNN នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០បានឲ្យដឹងថា ជំងឺរលាតសួតថ្មីមួយដែលគេមិនទាន់ដឹងប្រភពនិងឥទ្ធិពលច្បាស់លាស់បាន.ស.ម្លា.ប់.ជីវិតមនុស្សជាង១,៧០០នាក់ហើយនៅក្នុងប្រទេសកាហ្សាក់ស្ថាន ខណៈស្ថានទូតចិន ប្រចាំប្រទេសអាស៊ីកណ្តាលមួយនេះបានចេញសេចក្តីព្រមានភ្លាមៗថាជំងឺថ្មីនេះមានភាពសាហាវជាងវីរុសកូរ៉ូណាថ្មីទៅទៀត។
ស្ថានទូតចិនប្រចាំប្រទេសកាហ្សាក់ស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយថា «មន្ត្រីផ្នែកសុខាភិបាលនិងភ្នាក់ងារពាក់ព័ន្ធផ្សេងៗទៀត នៅកាហ្សាក់ស្ថាន កំពុងតែធ្វើការពិសោធន៍និងប្រៀបធៀបទៅលើវីរុសថ្មីដែលបង្កជាជំងឺរលាកសួតខាងលើនេះ»។ មន្ត្រីចិនបានបន្តទៀតថាជំងឺរលាកសួតថ្មីនេះបានផ្ទុះឡើងខ្លាំងគួរឲ្យកត់សម្គាល់កាលពីអំឡុងពាក់កណ្តាលខែមិថុនាកន្លងទៅនេះ ខណៈអាជ្ញាធរកាហ្សាក់ស្ថានបានរាយការណ៍ពីករណីសង្ស័យឆ្លងជំងឺថ្មីនេះជាង២០០នាក់ក្នុងមួយថ្ងៃៗដាច់ដោយឡែកពីការឆ្លងវីរុសកូរ៉ូណា។
បើតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរកាហ្សាក់ស្ថានមនុស្សសរុប ១,៧៧២នាក់ហើយបាន.ស្លា.ប់(៦២៨នាក់.ស្លា.ប់.តែនៅក្នុងខែមិថុនាមួយប៉ុណ្ណោះ) និង៥០០នាក់ទៀតទើបឆ្លង ក្នុងនោះជាង៣០នាក់មានស្ថានភាពធ្ងន់.ធ្ងរ។ តំបន់ចំនួនបីនៅកាហ្សាក់ស្ថាន ដែលកំពុងកើតមានករណីឆ្លងវីរុសប្រភេទថ្មី (មិនទាន់មានឈ្មោះ)មានដូចជា៖ អាធីរ៉ូ(Atyrau),អាក់ថូបេ(Aktobe)និងសីមខេនត៍(Shymkent)។ គួរបញ្ជាក់ថា ស្ថានទូតចិនប្រចាំប្រទេសកាហ្សាក់ស្ថាន បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ ព្យាយាមស្ថិតនៅក្នុងផ្ទះ និងតាមដានព័ត៌មានជាប់ជានិច្ចអំពីស្ថានការណ៍វិវឌ្ឍ។ ដោយឡែកអង្គការ សុខភាពពិភពលោក(WHO)មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយពាក់ព័ន្ធនឹងជំងឺរលាកសួតថ្មីខាងលើនេះឡើយ។