ធំជាងមនុស្សទៀត! សត្វបក្សីយក្សដ៏ធំមួយ ត្រូវបានប្រទះឃើញ នៅក្នុងតំបន់ព្រៃហេមពាន្ត ដោយវាមានរឿងរ៉ាវមិនធម្មតា…

(ហ្វេសប៊ុក)៖ យោងតាមគណនីហ្វេសប៊ុក “អេង​ សុវិន្រ្ទៈ ហោរាសាស្ត្រ” បានសរសេរឲ្យដឹងថា៖ នេះគឺជារូបភាព ដែលប្រជាជនឥណ្ឌាបានប្រទះឃើញសត្វបក្សីដ៏ធំមួយ នៅក្នុងតំបន់ព្រៃហេមពាន្ត។ សត្វបក្សីដ៏ធំនេះ មានឈ្មោះថា នៅក្នុងទេវកថាព្រហ្មញ្ញសាសនាថា ជតាយុ ឬជាសំនៀងភាសាអង់គ្លេសថា JATAYU ឬក៏ជាសំនៀងឥណ្ឌាថា JADAYU ជាបក្សីដែលមានមាឌធំណាស់ធំជាងមនុស្សទៅទៀត ឬលើសពីហ្នឹងក៏ថាបាន

ទីស្នាក់អាស្រ័យវាស្ថិតនៅភ្នំហេមពាន្តប្រទេសឥណ្ឌា ភ្នំហេមពាន្តនេះ បើតាមខ្ញុំដឹងមកជាព្រំដែនរវាងប្រទេសឥណ្ឌា និងនេប៉ាល់ ដោយចាប់ពីទិសខាងកើតទៅខាងពាយ័ព្យ នៅក្នុងចន្លោះនៃក្បាលទន្លេព្រហ្មបុត្រ និងទន្លេឥណ្ឌុស ឬសុិន្ទុ)។

សត្វនេះមាននិយាយនៅក្នុងរឿងរាមកេរ្តិ៍ ដែលជាទេវកថារបស់ព្រហ្មញ្ញសាសនា។ នៅក្នុងរឿងរាមកេរ្តិ៍បានពិពណ៌នាថា បក្សីជតាយុនេះ មានរូបឆោមល្អណាស់ ហើយជាសត្វដែលបានប្រយុទ្ធនិងក្រុងរាពណ៍ ដើម្បីដណ្ដើមនាងសីតាមកវិញ នៅពេលដែលក្រុងរាពណ៌ចាប់នាងសីតាទៅកោះលង្ការ។ ក្នុងពេលដែលប្រយុទ្ធតតាំងនោះ ក្រុងរាពណ៍បានដោះព្រះទម្រង់នាងសីតាគប់បាក់ស្លា.ប ជតាយុ រួចក៏យកដាវប្រហារឲ្យដាច់ស្លា.បតែម្ដង ក្នុងគ្រាហ៍នោះទៅ។

នៅក្នុងទេវកថា បានពិពណ៌នាទៀតថា បក្សីជតាយុ នេះខំទប់ដង្ហើមដើម្បីឲ្យចាំជួបព្រះរាម ពីដំណឹងក្រុងរាពណ៍ចាប់នាងសីតាក្នុងគ្រាហ៍នោះ ព្រះរាមបានជួយសង្គ្រោះស្លា.បជតាយុនេះដែរ តែជតាយុមិនព្រមដោយលើកហេតុផលថា បើឲ្យមានស្លាកស្នាមសូម្បីតែបន្តិចនោះ ខ្ញុំសុខចិត្ដស្លា.ប់ចាប់ជាតិជាថ្មី បីដូចស្រីក្រមុំព្រហ្មចារីយ៍ និយាយរួចក៏ក្ស័យបង់ទៅ)។