ឃើញហើយទប់ទឹកភ្នែកមិនជាប់! សាច់ញាតិបងប្អូន ស្វាមីស្រែកទ្រហូយំ ខណៈប្រពន្ធបាន ស្លា ប់ បាត់បង់ជីវិត យ៉ាងអណោចអធ័ម ដោយសារ…(មានវីដេអូ)

(កំពង់ស្ពឺ)៖ ស្ត្រីម្នាក់បាន.ស្លា.ប់.បាត់បង់ជីវិតនៅក្នុងថ្លុក.ឈា.ម ប្តីរងរ.បួ.សស្រាល បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៨ទៅលេខ៦៩ ស្ថិតនៅក្នុង.ភូមិព្រៃផ្តៅ.ឃុំត្រពាំងជោ.ស្រុកឱរ៉ាល់.ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋានអោយដឹងថា រថយន្ត (ដឹកអំពៅ) ពណ៌ខៀវឆ្នូតលឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D.6146 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ.7721 ម្ចាស់មានឈ្មោះហេង សុខធា ភេទស្រី អាយុ៣៧ឆ្នាំ (ស្លា.ប់.ភ្លាមៗនៅកន្លែងកើតហេតុ) ប្តីមានឈ្មោះអូន ចាន់រ៉េត អាយុជាង៤០ឆ្នាំ។

តាមប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរ.ងគ្រោះទាំង២នាក់ខាងលើបានជិះម៉ូតូឌុបគ្នា ដោយធ្វើដំណើរចេញពីផ្លូវលំ ហើយបើកបរឆ្លងកាត់ផ្លូវលេខ៤៤ គោលបំណងឆ្លង ស្រាប់តែមានរថយន្តធុនធំ១គ្រឿង បើតាមបណ្តោយផ្លូវជាតិលេខ៤៤ បុ.កកិនម៉ូតូដួលទៅនឹងផ្លូវថ្នល់កង់ក្រោយនៃរថយន្តកិន បណ្តាលឲ្យបែ.ក.ក្បា.ល.ហូរ.ឈា.ម.ស្លា.ប់.នៅកន្លែងកើតហេតុតែម្តងទៅ។

ភ្លាមៗនោះដោយផ្ទះជនរ.ងគ្រោះនៅក្បែរនោះ មានការភ្ញាក់ផ្អើលចោមរោមមើលមានសាច់ញាតិផងនោះ ក៏ឃាត់តៃកុងរថយន្តបានប្រគល់ទៅសមត្ថកិច្ច ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។ ក្រោយកើតហេតុនគរបាលជំនាញចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ រថយន្តបង្កនិងម៉ូតូរ.ងគ្រោះយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៤៤ ធ្វើការសំណូមពរដល់អស់លោកតៃកុងរថយន្ត ទាំងអស់បើកបរកុំលឿនពេក បើកបរគោរពច្បាប់ចរាចរណ៍ផង ជៀសវាងកាត់បន្ថយគ្រោះថ្នា.ក់ចរាចរណ៍ដូចជាករណីនេះជាដើម៕ ប្រភព៖ កូនខ្លាតូច (សូមទស្សនាវីដេអូខាងក្រោម)៖