
(ព្រៃនប់)៖ មានគ្រោះថ្នា.ក់ចរាចរណ៍មួយករណីទៀត វេលាម៉ោងជិត៦ព្រលប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅឃុំបិតត្រាំង.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៤-២១៥ រវាងរថយន្ត០១គ្រឿងប្រភេទរថយន្តដឹកភ្ញៀវ ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣D-៤៧៤៧ មានទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ
បុ.កប៉ះជាមួយម៉ូតូ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម ១V-១៦៣២ មានទិសដៅពីផ្ទុយគ្នា។ សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបររថយន្តឈ្មោះវ៉ាន ឆេងលាង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឃ្លាំងចាស់.ឃុំរាំងចាស់.ស្រុកឧដុង្គ.ខេត្តកំពង់ស្ពឺ
ចំណែកអ្នកបើកបរម៉ូតូឈ្មោះប៉េង សាវឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅឃុំវាលរេញ.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ (រងរបួ.សធ្ងន់) បញ្ជូទៅព្យាបាលគ្លីនិចឯកជន៨៨៨ក្រុងព្រះសីហនុ។ បច្ចុប្បន្នវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕