BREAKING NEWS ៖ ពលករខ្មែរ ភូមា និងកម្មករថៃ សរុប១០នាក់ បានរង រ បួ ស ក្នុងហេតុការណ៍បាក់ស្ពានអាកាស នៅតនគររាជសីមា ប្រទេសថៃ ដោយសារ…

(ព័ត៌មានបឋម)៖ នាថ្ងែទី២៣ ខែមករា ឆ្នាំ២០២១នេះ មានហេតុការណ៍បាក់ស្ពានអាកាសមួយកន្លែងនៅ ខេត្តនគររាជសីមា (NakhonRatchasima) ប្រទេសថៃ ដែលបណ្ដាលឲ្យមានមនុស្សរងរ.បួ.ស១០នាក់ ក្នុងចំណោមនោះក៏មានពលករខ្មែរ ភូមា និងថៃផងដែរ។

ពួកគេ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​ ក្នុងនោះ​មានអ្នកខ្លះបាក់ជើ.ង និងបាក់ដៃ។ ស្ពាន​អាកាស​នេះ បាន​បាក់​ក្នុងអំឡុង​ពេលសាងសង់​ដែល​ជាផ្នែក​មួយ​នៃគម្រោងផ្លូវក្រវាត់ក្រុង ប្រវែង១៤,៥គីឡូម៉ែត្រ។ ប៉ូលិស​បានរកឃើញ​ថា

ការបាក់ស្ពាននេះ​ដោយសារកំហុសបច្ចេកទេស ដែល​បាន​ចាក់ស៊ីម៉ង់​ច្រើនហួសកម្រិត​ ធ្វើឱ្យ​ជើងទម្រស្ពាន​មិនអាចទ្រទម្ងន់បាន ហើយ​ក៏បាក់តែម្តង។ ក្រុមហ៊ុន​សាងសង់មានឈ្មោះ Sang Chokechai Consortium ត្រូវបាន​ណែនាំ​ឱ្យរុះរើបំណែក​ទាំងនេះចេញ ហើយ​រ៉ាប់រងលើការចំណាយក្នុងការព្យាបាល​ពលករ​ដែលរងរ.បួ.ស៕