សង្វេគចិត្តណាស់! ឪពុកម្ដាយចេញទៅធ្វើការនៅក្រៅស្រុក ផ្ញើកូនជាមួយយាយតា តែអកុសលបែរជាត្រូវ ស្លា ប់ បាត់បង់ជីវិត ដោយសារ…

(ពោធិ៍សាត់)៖ ការធ្វេសប្រហែសរបស់អាណាព្យាបាលធ្វើឲ្យកូនជាទីស្រលាញ់បាត់បង់ជីវិតត្រឹមមួយប៉ប្រិចភ្នែក នៅគ្រាដែលឪពុកម្ដាយរវល់ចេញទៅធ្វើការនៅប្រទេសថៃ ហើយបានផ្ញើកូនប្រុសឱ្យនៅជាមួយឪពុកម្ដាយ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងនារសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខទ្វារទឹកប្រឡាយចាយ៉ូវ ស្ថិតនៅភូមិចាយ៉ូវ.ឃុំមេទឹក.ស្រុកបាកាន.ខេត្តពោធិ៍សាត់។

ប្រភពពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសរ.ងគ្រោះបានដើរតាមមាត់ប្រឡាយរអិលជើងធ្លាក់ចូលក្នុងទឹកលង់ស្លា.ប់.គួរឱ្យសង្វេគ។ កុមារារូបនេះឈ្មោះ ថា ធីម អាយុ៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅជាមួយយាយតា ខណៈឪពុកម្ដាយកុមារារ.ងគ្រោះទៅធ្វើការនៅប្រទេសថៃ។

ករណីនេះសមត្ថកិច្ច និងអាជ្ញាធរសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុទើបធ្វើកំណត់ហេតុប្រគល់ស.ពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕