រន្ធត់ណាស់! ស្រ្តីម្នាក់ដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបើកបរក្នុងល្បឿនលឿន បុកពេញទំហឹង បណ្ដាលឲ្យ…

(សៀមរាប)៖ ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវលំគ្រួសក្រហម ត្រង់ចំនុចភូមិរហាល.ឃុំតាសៀម.ស្រុកស្វាយលើ.ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ករណីគ្រោះថ្នា.ក់នេះបង្កឡើងរវាងម៉ូតូ និងមនុស្សដើរថ្មើរជើង។ ជនរ.ងគ្រោះឈ្មោះ គង់ រឿន ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិរហាល.ឃុំតាសៀម.ស្រុកស្វាយលើ.ខេត្តសៀមរាប (ស្លា.ប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ)។

ចំណែកជនបង្ករឈ្មោ មឺយ លឿង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាសៀម.ឃុំតាសៀម.ស្រុកស្វាយលើ.ខេត្តសៀមរាប បើកបរម៉ូតូម៉ាក YAMAHA ពណ៌ខ្មៅ លេខម៉ាស៊ីន G3D4E296928 គ្មានស្លាកលេខ និងអ្នករួមដំណើរជាមួយឈ្មោះ ឡុន អិន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅឃុំស្វាយលើ.ស្រុកស្វាយលើ.ខេត្តសៀមរាប។ ក្រោយពេលកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់។

មូលហេតុបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់ ហើយបានប្រគល់សាកស.ពទៅឲ្យសាច់ញាតិ។ ចំណែកវត្ថុតាងបានយកមករក្សាទុក នៅអធិការដ្ឋាននគបាលស្រុកស្វាយលើរង់ចាំដោះស្រាយ៕