ពិតជាចម្លែកមែន! ដោយសារហេតុផលមួយនេះ ធ្វើឲ្យនារីរូបស្រស់ម្នាក់ យកសត្វមាន់គកមួយក្បាល មកចិញ្ចឹមមើលថែរក្សា ប្រៀបបីដូចជាកូន!

(ថៃ)៖ ជាក់ស្ដែងសហគ្រិនវ័យក្មេងជនជាតិថៃម្នាក់ឈ្មោះ Jajah Veganerie បានជ្រើសរើសយកសត្វមាន់ធ្វើជាសត្វចិញ្ចឹម ដែលបច្ចុប្បន្នវាមានឈ្មោះថា Jok អាយុ៤ឆ្នាំ និងទម្ងន់៤.៥គីឡូក្រាម។ បើយើងសង្កេតមើលជាក់ស្តែងទៅឃើញថា មានរឿងចម្លែកជាច្រើនដែលយើងមិននឹកស្មានដល់ថា មនុស្សមួយចំនួនតែងតែរើសយកសត្វដែលខ្លួនស្រឡាញ់ផ្សេងៗគ្នា ដើម្បីយកមកចិញ្ចឹម។

បើតាមរបាយការណ៍មួយ បានឲ្យដឹងថា មនុស្សភាគច្រើនពេលមានសត្វចិញ្ចឹមនៅជាមួយគ្នា នៅពេលពួកគេរីករាយឬឯកា ព្រោះសត្វចិញ្ចឹមអាចជួយបំបាត់ភាពតានតឹង ឬជួយកាត់បន្ថយកម្រិតស្ដ្រេសរបស់មនុស្សបានផងដែរ។

ហើយនាពេលបច្ចុប្បន្ន មនុស្សភាគច្រើនចូលចិត្ដជ្រើសយកសត្វសុនខឬឆ្មា មកធ្វើជាសត្វចិញ្ចឹម ប៉ុន្ដែអាចជាករណីដ៏កម្រផងដែរចំពោះសត្វមាន់។ យ៉ាងណាមិញ នៅពេលគេចោទសួរថា តើមូលហេតុអ្វីបានជា Jajah ជ្រើសរើសយកសត្វមាន់មកធ្វើជាចិញ្ចឹមបែបនេះ

នាងរៀបរាប់ថា នាងបានមើលថែJokតាំងពីតូចមកម្ល៉េះ បន្ទាប់ពីប្រទះឃើញវារងរបួសនៅក្បែរអគារមួយក្នុងទីក្រុងបាងកកប្រទេសថៃ។ គ្មានអ្នកណាដឹងថាកូនមាន់តូចនេះមកពីណាទេ ហើយពេលនោះដែរ នាងបានឃើញបុរសម្នាក់ហាក់ដូចជាមានបំណងមិនល្អលើវា ដូច្នេះដោយសារសេចក្ដីអាណិតអាសូរ នាងក៏សម្រេចចិត្ដជួយសង្គ្រោះ និងចិញ្ចឹមវាតាំងពីពេលនោះមកតែម្ដង។ Jajah បានឲ្យដឹងដែរថា

មាន់របស់នាងចូលចិត្ដស៊ីស្វាយសណ្ដែក និងពោត មិនត្រឹមតែប៉ុណ្ណោះវាក៏ចូលចិត្ដជិះឡានផងដែរ។ ហើយជារៀងរាល់ថ្ងៃ វាដេកនៅលើគ្រែពូកយ៉ាងទន់ល្មើយ នៅខាងមុខបន្ទប់គេងរបស់នាង។ ម្ចាស់មាន់រូបនេះ បាននិយាយថា នាងរីករាយណាស់ដែលមាន Jok ជាសត្វចិញ្ចឹម ហើយវាបានធ្វើឲ្យនាងដឹងថាមាន់មិនខុសពីសុនខ និងឆ្មានោះទេ វាក៏ចង់បានការស្រលាញ់ពីយើងដែរ ហើយវាបានធ្វើឲ្យគ្រួសាររបស់នាងស្រស់បំព្រង និងរីករាយជាងមុន៕