ចាប់បានហើយ! ជនដៃដល់ដែលប្រើ ពូ ថៅ កា ប់ ទៅលើពលករខ្មែរដូចគ្នាចំកញ្ចឹង.ក បណ្ដាលឲ្យ ស្លា ប់ បាត់បង់ជីវិត ដោយសារ…

(ប្រទេសថៃ)៖ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ឃាត.កដៃដល់ដែលប្រើពូថៅកា.ប់ចំកញ្ចឹង.ក ពលករខ្មែរម្នាក់ស្លា.ប់ក្នុងវង់ផឹកស៊ី ហើយរត់គេចខ្លួនត្រូវតម្រួតថៃចាប់ខ្លួនបានហើយនៅក្រុងប៊ួង ខេត្តឈុនបុរី ប្រទេសថៃ។ ប្រភពព័ត៌មានពីសមត្ថកិច្ចប្រចាំនៅព្រំដែនកម្ពុជា ដោយយោងសេចក្ដីរាយការណ៍ពីសមត្ថកិច្ចថៃ។

សូមរំលឹកថាពលករខ្មែរម្នាក់បាន.ស្លា.ប់.ដោយសារជនដៃដ.ល់ជាពលករខ្មែរដូចគ្នា បានកា.ប់១ពូ.ថៅត្រូវចំកញ្ចឹង.ក ក្រោយពេលផឹកស៊ីទាស់សំដីគ្នាកាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងបន្ទប់ស្នាក់នៅរបស់កម្មករនៃក្រុមហ៊ុន សេនសាន់សេតអ៊ិនដាតទ្រីចាំកាត់ លេខ១៤២/២៦ ស្ថិតក្នុងភូមិ២.ឃុំណងឆាក.ស្រុកបានប៊ឹង.ខេត្តឈុនបុរី ប្រទេសថៃ។

ក្រោយធ្វើសកម្មភាពរួច ជនដៃដ.ល់បានរត់គេចខ្លួនបាត់ ប៉ុន្តែក្រោយមកជនដៃដ.ល់ឈ្មោះ ភុត ត្រូវតម្រួតថៃស្រាវជ្រាវចាប់ខ្លួនបាន នៅល្ងាចថ្ងៃទី២៣ ខែមករា នៅកណ្តាលក្រុងប៊ួង ខេត្តឈុនបូរី ហើយនាំខ្លួនទៅសាកសួរចម្លើយ និងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ សមត្ថកិច្ចតម្រួតស្រុកបានប៊ឹងបានបញ្ជាក់ថា បញ្ហានេះគឺបណ្តាលមកពីការស្រវឹង ហើយបង្កើតជាទំនាស់ពាក្យសម្តី ទើបឈានដល់ការកា.ប់.ស.ម្លា.ប់បែបនេះ៕