
(ពោធិ៍សាត់)៖ កាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានបុរសម្នាក់ទៀតបាន.ស្លា.ប់.បាត់បង់ជីវិត ខណៈកាលពីថ្ងៃទី១៦និង១៧ ខែមករា មុននេះមានអ្នក.ស្លា.ប់.ចំនួន៣នាក់ជាបន្តបន្ទាប់ផ្សេងៗគ្នា ដោយសារលង់ទឹក។ ករណី.ស្លា.ប់.ម្នាក់ថ្មីទៀតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ប្រាក់.ឃុំស្នាអន្សា.ស្រុកក្រគរ.ខេត្តពោធិ៍សាត់។
មន្រ្តីកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរបានឲ្យដឹងថា ជនរ.ងគ្រោះ(ស្លា.ប់)ឈ្មោះ មី ជីពា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្រាំងវែង.ឃុំស្នាអន្សា.ស្រុកក្រគរ.ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថស្រុកដដែលបន្តទៀតថា
មូលហេតុនៃការលង់ទឹក.ស្លា.ប់.នេះគឺដោយសារ ជនរ.ងគ្រោះទៅរាយសន្ទូចនៅចំណុចកន្លែងកើតហេតុ ប៉ុន្តែជាអកុសល់ក៏បានលង់ទឹក.ស្លា.ប់.បែបនេះតែម្តង។ ករណីខាងលើសមត្ថកិច្ចជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងស្រាវជ្រាវទើបធ្វើកំណត់ហេតុប្រគល់ស.ពជូនក្រុមគ្រួសារ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកថាគិតពីដើមខែមកដល់ថ្ងៃទី១៨ខែមករាឆ្នាំ២០២១នេះ មានករណីលង់ទឹកចំនួន៤លើកផ្សេងៗគ្នា បណ្ដាលឲ្យមានមនុស្សចំនួន៤នាក់បាន.ស្លា.ប់.បាត់បង់ជីវិតជាបន្តបន្ទាប់៕