
(ត្បូងឃ្មុំ)៖ យោងតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានជម្រាបជូនសាធារណៈជនពិសេសបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំឲ្យបានជ្រាបថា៖ មុខសញ្ញាឈ្មោះ ខុន ក្រឹម ភេទប្រុស កើតនៅភូមិផ្អាវឃុំផ្អាវ,ស្រុកបាធាយ,ខេត្តកំពង់ចាម និងបច្ចុប្បន្នមានទីលំនៅភូមិឆ្លូង១,ឃុំកំពាន់,ស្រុកមេមត់,ខេត្តត្បូងឃ្មុំ ដែលមានរូបថតខាងលើគឺជាមុខសញ្ញាមានដីកាស្វែងចាប់ខ្លួនចំនួន ៣ដីកាក្នុងការចាប់ខ្លួន។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់បានឃើញ សូមផ្ដល់ព័ត៌មានជូនសមត្ថកិច្ចនគរបាលយើងខ្ញុំឈានទៅដល់ការចាប់ខ្លួនជនល្មើសខាងលើស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងជូនរង្វាន់ជាការលើកទឹកចិត្តចំនួន២លានរៀល ព្រមទាំងរក្សាការសម្ងាត់ជូន។ លេខទំនាក់ទំនង:០៨៨ ៨៩៨ ៣៥៥៨។សូមគោរពអរគុណ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ