
(ឧត្ដរមានជ័យ)៖ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានករណីបុរសម្នាក់ បាន.ស្លា.ប់.យ៉ាងអណោចអធ័មនៅក្នុងចម្ការស្វាយចន្ទី ដែលស្ថិតនៅក្នុងភូមិពាមក្នុង.ឃុំអូរស្វាយ.ស្រុកត្រពាំងប្រាសាទ.ខេត្តឧត្ដរមានជ័យ។
ជនរ.ងគ្រោះឈ្មោះ ភាច ចិត្ត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរយោធានៅអង្គភាពយោធភូមិភាគទី៤ ប្រចាំការនៅអូរកូនតឹង ស្រុកអន្លង់វែង រស់នៅភូមិល្វា.ឃុំត្រពាំងធំ.ស្រុកប្រាសាទបាគង.ខេត្តសៀមរាប មានប្រពន្ធឈ្មោះ ជា ម៉ាលីន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិឃុំកើត.ហេ.តុខាងលើ។
មូលហេតុនៃការ.ស្លា.ប់ បណ្ដាលមកពីរយ៉ែថយគោយន្ដកន្រៃ្តបាញ់ថ្នាំស្វាយចន្ទី មិនបានប្រុងប្រយ័ត្ន បណ្ដាលឲ្យបោកផ្ទប់គៀបជាប់ខ្លួនឯង នឺងដេីមស្វាយចន្ទី.ស្លា.ប់.ភ្លាមៗគួរឲ្យសង្វែក នៅក្នុងចំការស្វាយចន្ទីគ្រួសារខាងប្រពន្ធ។ ក្រោយសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច័យរួច បច្ចុប្បន្ន ស.ពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕