សូមអបអរសាទរ! ឧកញ៉ា ហុីង បញ្ញារិទ្ធ និងអ្នកស្រី ទ្រី ដាណា ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុតមួយនេះ…

(ភ្នំពេញ)៖ ឧកញ៉ា ហុីង បញ្ញារិទ្ធ និងអ្នកស្រី ទ្រី ដាណា ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់ ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមការសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់លោកជំនាវ ហ៊ុន សុីណាត នាព្រឹកថ្ងែទី១៩ ខែមករា ឆ្នាំ២០២១នេះ។