គ្រាន់តែរឿងប៉ុនហ្នឹងសោះដល់ថ្នាក់ធ្វើចឹង! ក្មេងស្រី អាយុ​០៨​ឆ្នាំម្នាក់ បានសម្រេច ចង.ក បញ្ចប់ ជី វិ ត ខ្លួនឯង ដោយសារតែរឿង…

(កំពង់ធំ)៖ កាលពី​វេលា​ម៉ោង​១១​ព្រឹកថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​លើ​ផ្ទះ​ជន​រ.ង​គ្រោះ​ក្នុងភូមិ​លាប​ទង.ឃុំ​ទ្រា.ស្រុក​ស្ទោង.ខេត្តកំពង់ធំ មាន​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដែល​ក្មេង​ស្រី​ម្នាក់​បាន​ចង.កស.ម្លា.ប់​ខ្លួន​​។ ​ជន​រង​គ្រោះ​ឈ្មោះពី​ន សួស្តី ភេទ​ស្រី អាយុ​០៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កើតហេតុ​។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះមាស រ៉ុ​ម ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ត្រូវជា​ជីដូន​បង្កើត​របស់​កុមារី​បាន​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​ឃើញ​ចៅ​ៗ​គាត់​ឈ្មោះពី​ន សួស្តី​,ឈ្មោះធី ស៊ី​ពេ​ជ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ ឈ្មោះធី ថេ​ន​ ពួក​គេ​នៅ​លេង​ក្នុងផ្ទះ​ជាមួយ​បងប្អូន​របស់​គេ ចំណែក​រូប​គាត់​ក៏​ទៅ​ដាំ​ស្ល​នៅ​ខាង​មុខ​ផ្ទះ ពេល​នោះ​ចៅ​ឈ្មោះពី​ន សួស្តី និង​ឈ្មោះធី ថេ​ន បាន​ដណ្តើម​ទូរ​សព្ទ័​គ្នា​លេង ឃើញ​ដូច្នោះ​គាត់​ប្រាប់​ថា​ចែក​គ្នា​មើល​ម្តងម្នាក់​ទៅ

នៅ​ពេល​គាត់​ធ្វើ​ម្ហូប​ឆ្អិន ក៏​ឲ្យ​ឈ្មោះស៊ី​ ពេជ្រ ទៅ​ហៅ​ចៅស្រីសួស្តីមក​ហូប​បាយ ស្រាប់តែ​ចៅ​ពេជ្រ​ប្រាប់​ថា សួស្តី ចង.កស.ម្លា.ប់​ខ្លួន​ស្លា.ប់​បាត់​ហើយ​។ គាត់​ឮ​ដូច្នេះ​ក៏​ស្ទុះ​ទៅ​មើលឃើញ​ចៅ​ចង.កនឹង​ស្នួ​ហាល​ខោអាវ​ស្លា.ប់បាត់​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្មេង​ម្នាក់​ឈ្មោះធី ថេ​ន ភេទ​ប្រុស អាយុ​១១​ឆ្នាំ បាន​និយាយ​ថា នៅ​ម៉ោង​ប្រហែល​១១​ព្រឹក គេ​នៅ​លេង​ជាមួយ​បងប្អូន​នៅ​ក្នុងផ្ទះ ហើយ​លោកយាយ​របស់​គេ​បាន​និយាយ​ទូរស័ព្ទ នៅ​ពេល​លោកយាយ​និយាយ​ចប់ គាត់​បាន​ឲ្យ​ទូរស័ព្ទ​ទៅ​ឈ្មោះ​សួស្តី ហើយ​រូបគេ​ក៏​បាន​កញ្ឆក់​យក​ទូរស័ព្ទ​ពី​ឈ្មោះសួស្តីទៅ​មើល សួស្តីខឹង​ក៏​ស្រែកយំ​ហើយរ​ត់ទៅ​ក្រោយ​ផ្ទះ ចូល​ក្នុង​បន្ទប់​បិទទ្វារ មួយសន្ទុះ​ក្រោយមក​ឈ្មោះស៊ី​ ពេជ្រ ដើរ​រក​ឈ្មោះសួស្តីហូប​បាយ ខ្លួន​ប្រាប់​ថា

សួស្តីខឹង​នឹង​ខ្លួន នៅ​ក្នុង​បន្ទប់​ខាងក្រោយ​។ ឈ្មោះ​ស៊ី ​ពេជ្រ បានរ​ត់ទៅ​មើលឃើញ​ឈ្មោះ​សួស្តី ចង.ក​នឹង​ក្រមា​ភ្ជាប់​ជាមួយ​ស្នួ​ហាល​ខោអាវ.​ស្លា.ប់​.ទៅ​ហើយ​។ ពេល​ទទួល​ព័ត៌មាន​សមត្ថកិច្ច​ជំនាញ​បច្ចេក​ខេត្ត សហការ​ជាមួយ​ជំនាញ​ស្រុក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទ្រាគ្រូពេទ្យ និង​រដ្ឋអំណាច​ភូមិ​ឃុំ នឹង​សាច់​ញតិ​ស.ព ធ្វើការ​ពិនិត្យ​ស.ពនិង​កន្លែង​កើតហេតុ នៅ​លើ​ដងខ្លួន​សាកស.ព​ពុំ​មាន​ឃើញ​ស្លាកស្នាម​គួរ​កត់សម្គាល់​ឡើយ ពិនិត្យ​ចប់​សព្វគ្រប់សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ស.ព​ជូន​សាច់​ញតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕