ដោយដឹងថា ឪពុកគ្មានលុយ មកសម្រាកនៅផ្ទះវិញ ឯកូនទាំង២សម្រាកនៅពេទ្យ អ្នកស្រី ទ្រី ដាណា ជួយជាថវិកាចំនួន…

(ហ្វេសប៊ុក): ថៅកែស្រី ទ្រី ដាណា បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងែទី១៦ ខែមករា ឆ្នាំ២០២១នេះថា: ព្រឹកនេះ បានប្រគល់ថវិកា1000$ ជូនឪពុកក្មេងទាំង២ភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។ អាណិតណាស់ឪពុកគ្មានលុយមកសម្រាកនៅផ្ទះវិញ ឯកូនទាំង២បានមន្ទីរពេទ្យគន្ធបុប្ផាជួយមើលថែ និងព្យាបាល😥😥😥

គាត់ខ្ចីម៉ូតូមេការទៅទិញទឹកដោះជាមួយកូនទាំង២ ស្រាប់តែជួបគ្រោះថ្នាក់ទាំងអស់គ្នានៅខេត្តសៀមរាប។ ម្ចាស់ប្រេន N.N.P រូបនេះបន្តថា: គាត់ជិះកង់ទៅធ្វើការ ម៉ូតូក៏គ្មាន ទូរសព្ទក៏គ្មាន បានគេយកដំណឹងមកប្រាប់ខ្ញុំទើបសម្រេចចិត្តជួយគាត់ភ្លាមព្រោះអាណិតក្មេងៗ😢៕