ច្រើនម្ល៉េះលោក! សមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនជាតិឡាវ២នាក់ និងរកឃើញ គ្រឿ ង ញៀ ន ចំនួនដល់ទៅ…

(ស្ទឹងត្រែង): នាថ្ងៃទី​១៤​ ខែមករា ​ឆ្នាំ២០២១ មន្រ្តីអនុវត្តច្បាប់ការិយាល័យប្រឆាំងគ្រឿងញៀ.ន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀ.ន បានបង្ក្រាបករ.ណីជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀ.ន ស្ថិតនៅ​តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្ត​ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ​ជាជនជាតិ​ឡាវ។

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆាំ្ន២០២១ វេលាម៉ោង០៩:១០នាទី មន្រ្តីអនុវត្តច្បាប់បាននាំជនសង្ស័.យមកបង្ហាញទីតាំងលាក់គ្រឿងញៀ.ន ដោយបានរកឃើញវត្ថុតាងថ្នាំញៀ.នប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍សថ្លា (ICE) ចំនួន៤១ដុំ។ បច្ចុប្បន្នជន សង្ស័.យខាងលើ មន្រ្តីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀ.ន កំពុងរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័.យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕ ប្រភព: ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង