ចាស់ហើយនៅធ្វើទង្វើបាបទៀត! សមត្ថកិច្ចចាប់ឃាត់ខ្លួន លោកយាយជនជាតិវៀតណាម អាយុ៧១ឆ្នាំម្នាក់ ពាក់ព័ន្ធករណី…

(ភ្នំពេញ)៖ ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៨ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី៧ ភូមិលូ.សង្កាត់ស្វាយប៉ាក.ខណ្ឌឫស្សីកែវ.រាជធានីភ្នំពេញ។ បើតាមលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា

ជនស.ង្ស័.យដែលឃាត់ខ្លួនមានឈ្មោះ ង្វៀង ធីឡេ អាយុ៧១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្នុងក្រុមទី៧ ភូមិលូ.សង្កាត់ស្វាយប៉ាក.ខណ្ឌឫស្សីកែវ.រាជធានីភ្នំពេញមុខរបរកោសខ្យល់ ឃាត់ខ្លួនពីបទរក្សាទុកនិងជួញដូរគ្រឿងញៀ.ន ដោយសម្ភារដកហូតរួមមាន: ម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ (តូច២ធំល្មមចំនួន១កញ្ចប់)។

បច្ចុប្បន្នជនសង្ស័.យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕