
(ភ្នំពេញ): ជនជាតិចិនប្រុសស្រី២នាក់ នៅបន្ទប់លេខ៩០១ជាន់ទី០៩ក្នុងសណ្ឋាគារ LH Residence ត្រូវបានគេប្រទះឃេីញដេកស្លា.ប់ សង្ស័.យត្រូវជនមិនស្គាល់មុខស.ម្លា.ប់យ៉ាងសាហាវព្រៃផ្សៃ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣:៣០នាទីរសៀល នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅតាមផ្លូវលេខ៩ ខាងត្បូងផ្សារកាប់គោ,ក្នុងសង្កាត់ទន្លេបាសាក់,ខណ្ឌចំការមន,រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុ អ្នកបោសសម្អាតបន្ទប់បានគោះទ្វារដេីម្បីចូលទៅសម្អាតស្រាប់តែពេលនោះបន្ទប់ខាងលេីពុំមានចាក់សោរនោះឡេីយ។ ក្រោយមកអ្នកបោកសម្អាតបន្ទប់ក៏បានបេីកទ្វារចូលទៅក្នុង ស្រាប់តែប្រទះឃេីញជនជាតិចិន២នាក់ប្រុសស្រី ដេកស្លា.ប់.នៅខាងក្នុងបាត់ទៅហេីយ។
ភ្លាមៗនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដេីម្បីឲ្យចុះមកទីតាំងកេីតហេតុខាងលេីដេីម្បីធ្វេីការពិនិត្យជុំវិញទីតាំង។ ជនរ.ងគ្រោះទី១មានឈ្មោះ CAO RUIXIN ជនជាតិចិន ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ជាមិត្តស្រីជនរ.ងគ្រោះទី២ឈ្មោះ XIO BO ជនជាតិចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនផលិតដែក ស្នាក់នៅខុនដូកើតហេតុ។ ចំពោះករណីនេះសមត្ថកិច្ចសង្ស័យជាឃា.ត.ក.ម្ម.ប្ល.ន់.យកលុយពីជនរ.ងគ្រោះ
ដោយជនស.ង្ស័.យប្រុសចំនួន២នាក់ ដែលម្នាក់ប្រើកាំភ្លើ.ងខ្លីភ្ជង់បុរសជនរ.ងគ្រោះ និងជនសង្ស័.យម្នាក់ទៀត យកកាំ.បិតភ្ជង់ស្រ្តីរងគ្រោះ។ ជនសង្ស័.យបានជួលបន្ទប់ក្នុងខុនដូយីហោ LH RESIDENCE នៅជាន់ទី០៩ ដែលបានរៀបចំផែនការយ៉ាងម៉ត់ចត់បំផុត។ កម្លាំងជំនាញបានត្រួតពិនិត្យ ដោយមានឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យបានបញ្ជាក់ថា
ករណី.ឃា.ត.ក.ម្ម.ដោយប្រុសរ.ងគ្រោះ ត្រូវបានជនសង្ស័.យប្រើខ្សែគោចងរឹត.ក បណ្ដាលឲ្យ.ស្លា.ប់.រួចអូសចូលក្នុងបន្ទប់ទឹក។ ចំណែកជនរ.ងគ្រោះស្រ្តី ត្រូវជនសង្ស័.យប្រើវិធីយកក្រណាត់ដាក់ចូលមាត់រួចយកស្កុតបិទមាត់ច្រមុះភ្នែកជិតធ្វើឲ្យដាច់ខ្យល់.ស្លា.ប់។ ដោយខ្លាចជនរ.ងគ្រោះរើ ជនសង្ស័.យក៏យកខ្សែគោរុំជើងទាំងសងខាងកុំឲ្យដើរឬលោតបាន រួចជនសង្ស័.យចាក់សោទ្វារហើយចេញទៅបាត់៕ សូមទស្សនាវីដេអូខាងក្រោម: