
(ហ្វេសប៊ុក): នារីស្រស់ស្អាតមានគណនីហ្វេសប៊ុកឈ្មោះ “Pov Meas” បានសរសេររៀបរាប់អំពីរឿងរ៉ាវនៃរូបរាងរបស់ខ្លួន ដែលការពី៣ឆ្នាំមុនមានរាងធាត់គីឡូដល់ទៅ៨៨គីឡូ ជាហេតុធ្វើឲ្យមានអ្នកសើចចំអុក។ PovMeas បានរៀបរាប់ថា:
ថ្ងៃនេះ..កាលពី3ឆ្នាំមុន ខ្ញុំធាត់ឡេីងដល់88គីឡូខ្ញុំខ្មៅមុខសិទ្ធិតែមុននិយាយរួមអាក្រក់គ្មានលេខដាក់ ដឹងទេថាពេលនោះជីវិតខ្ញុំរស់នៅក្នុងសភាពបែបណា? ពេលចេញទៅខាងក្រៅម្តងៗក្រសែភ្នែកមនុស្សគ្រប់គ្នាសម្លឹងមកខ្ញុំដូចខ្ញុំនិងសត្វចម្លែកចឹងមានអ្នកខ្លះទៀតទ្រាំសេីចខ្ញុំមិនបានក៏សេីចចំអន់ខ្ញុំនៅនិងមុខខ្ញុំក៏មាន ស្រីស្អាតរូបនេះបានបននដថា:
សុំបីតែមនុស្សជិតស្និតក្បែរខ្លួនពេលខ្លះក៏និយាយឌឺដងបែបមេីលងាយខ្ញុំដែល សម្តីមេីលងាយអីដែរថាខ្ញុំមិនធ្លាប់ឮ? ការឈឺចាប់បែបណាដែរថាខ្ញុំមិនធ្លាប់ទទួលបាន? ខ្ញុំក៏ចាប់ផ្ដើមរស់នៅបែបភ័យខ្លាចក្រសែភ្នែកនិងសម្តីគេ ចាប់ផ្ដើមរស់នៅលាក់ខ្លួននៅតែបន្ទប់ងងឹតមិនហ៊ានចេញទៅណា ចាប់ផ្ដើមដេកយំអន់ចិត្តនិងខ្លួនឯងសឹងរាល់យប់ ខ្ញុំក៏ព្យាយាមក្នុងការសម្រកទម្ងន់ណាស់ដេីម្បីចង់ស្អាត តែខ្ញុំបរាជ័យម្ដងហើយម្ដងទៀតមិនក្រោម20ដងទេ
PovMeas បន្ថែមថា: នៅថ្ញៃមួយជាពេលដែលខ្ញុំបរាជ័យលេីកទី21 ខ្ញុំយំខ្លាំងណាស់ខ្ញុំបាក់ទឹកចិត្តខ្លាំងបំផុត ប៉ុន្តែខ្ញុំនៅតែមិនបោះបង់ ខ្ញុំជូនទឹកភ្នែកចេញងេីបឈរដេីរទៅឆ្លុះកញ្ចក់មេីលរូបរាងដ៏អាក្រក់របស់ខ្លួនឯងទាំងដែលខ្ញុំជាមនុស្សខ្លាចកញ្ចក់បំផុត ហេីយខ្ញុំក៏បានសួរខ្លួនឯងថា..ចង់រស់នៅក្នុងរូបរាងអាក្រក់មួយនិងដល់ពេលណាទៀត? ទ្រាំរស់នៅក្នុងសភាពដែរគ្មានតម្លៃ ដែរគេមេីលងាយនិងឆ្អែតឆ្អន់នៅ? ចម្លើយរបស់ខ្ញុំៗមិនចង់បន្តជីវិតនៅក្នុងចំនុចសូន្យមួួយនេះទៀតទេ ខ្ញុំនិងដេីរទៅរកគោលដៅស្រីស្អាតដែរខ្ញុំតែងតែប្រាថ្នា នៅថ្ងៃនោះខ្ញុំក៏ចាប់ផ្ដើមការសម្រកម្តងទៀតជាលេីកទី22របស់ខ្ញុំ ទេីបខ្ញុំជោគជ័យ ខ្ញុំមានថ្ងៃនេះគ្រប់យ៉ាងបានពីការដែលមិនបោះបង់ចោលខ្លួនឯង..
🖤Happy anniversary Lose weight 3year 🎉🥳 :សម្តីមេីលងាយរបស់អ្នកដទៃជាកាំបិតមុខ2 ប្រេីខុសគឺជាការបាក់ទឹកចិត្ត ប្រេីត្រូវជាកម្លាំងចិត្តដល់ល្អ..🖤 :កន្លែងដែលយេីងដួលមិនប្រាកដថាជាកន្លែងដែរយេីងត្រូវអង្គុយយំ តែគួរជាចំនុចជូតទឹកភ្នែកចេញងេីបឈរជាថ្មី..🖤