
(ក្រុងព្រះសីហនុ)៖ មានសេចក្តីរាយការណ៍បឋមពីពលរដ្ឋមកថា មានករណីដាក់ថ្នាំកណ្តុរក្នុងចំណី(អំបិលម្ទេស)ប៉ុន្តែដោយឃើញប្លែកនិងស.ង្ស័.យពលរដ្ឋរូបនោះមិនទាន់ហ៊ានបរិភោគទេ ក៏រាយការណ៍និងរកអ្នកពិនិត្យថាជាថ្នាំ.ស.ម្លា.ប់កណ្តុរ។ ករណីនេះកើតឡើងនៅជិតរោងចក្រញូស្តារក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។
បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបានចុះទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យកោសល្យវិច្ចយ័និងវាយតម្លៃរកភាពពិតប្រាកដ។ ទោះជាយ៉ាងនេះក្តី ភ្លាមៗគេនៅមិនទាន់ដឹងពីដើមហេតុ ឬការប្រព្រឹត្តបែបណានៅឡើយរង់ចាំការបញ្ជាក់ពីសមត្ថកិច្ច៕