ការងារល្អមិនខ្វះទេ មិចធ្វើអញ្ចឹង! សមត្ថកិច្ចឃាត់ខ្លួននារីរូបស្រស់ ជនជាតិវៀតណាមម្នាក់ ក្រោយពីបានប្រព្រឹត្តទង្វើមួយនេះ…

(ភ្នំពេញ): ករណីនេះបានកើតឡើងនៅចំណុចក្នុងតូបលេខ១៣៤D២ ជាន់ទី២ផ្សារអូឡាំពិក ផ្លូវ១៩៣.ភូមិ០២.សង្កាត់អូឡាំពិក.ខណ្ឌបឹងកេងកង.រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ជនសង្ស័យឈ្មោះ ង៉ុក ធីហាំង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះលេខ៣២១.ផ្លូវនរោត្តម.ភូមិ១៦.សង្កាត់ទន្លេបាសាក់.ខណ្ឌចម្ការមន.រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

ចំណែកជនរ.ងគ្រោះឈ្មោះ ឆាយ វណ្ណរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករផ្សារអូឡាំពិក ផ្ទះលេខ៦០B.ផ្លូវលេខ១៤៦.ក្រុមទី៤៩.ភូមិ១.សង្កាត់ផ្សារដេប៉ូទី២.ខណ្ឌទួលគោក.រាជធានីភ្នំពេញ។

សមត្ថកិច្ចឃាតខ្លួននារីរូបនេះក្រោយពីបានប្រព្រឹក្តបទល្មើ.ស លួចទូរសព្ទ័ដៃ០១ គ្រឿងម៉ាក oppo ពណ៌ទឹកប្រាក់។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័.យទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕