កម្លាំងសមត្ថកិច្ច៤ខេត្តក្រុង បើកកិច្ចប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនមន្ត្រីយោធាផ្កាយ១ ក្លែងក្លាយម្នាក់ និងជនសង្ស័យ១១នាក់ទៀត ពីបទ…

(កំពង់ចាម​)៖ លោក​សុធាពិសិដ្ឋព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាមបានបញ្ជាក់ថា ដោយមានកិច្ចសហការគ្នា​ ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម​ និង​កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី​ជីវសេងរស់​ ស្នងការរងទទួលផែនការងារប្រឆាំង.គ្រឿង.ញៀ.នខេត្ត

បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុ.ញៀ.នក្នុងស្ថានភាពស្មុគស្មាម ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន​០៨នាក់ស្រី០១នាក់​ នៅថ្ងៃទី១០ខែមករាឆ្នាំ២០២១ នៅវេលាម៉ោង​១៣និង៣០នាទីនៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង.ឃុំត្រពាំងព្រះ.ស្រុកព្រៃឈរ.ខេត្តកំពង់ចាម។

យោងតាមរបាយការពីសមត្ថកិច្ចបានឲ្យដឹងថា ដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សជា.គ្រឿង.ញៀ.នចំនួន៨៤កញ្ចប់(ធំចំនួន០៥កញ្ចប់)ទូរស័ព្ទដៃចំនួន០៨គ្រឿងនិងរថយន្តធំចំនួន០២គ្រឿង។ ​ដោយបានចម្លេីយសារភាពពីជនស.ង្ស័.យខាងលេី​ និងមានការសម្របសម្រួលពីលោក​សុធា​ពិសិដ្ឋ​ ព្រះរាជអាជ្ញារ​ង​អមសាលាដំបូងខេត្តកំពង់ចាម​ និងមានការឯកភាពពី​លោក​ឧត្ដមសេនីយ៍​ទោ​ឯម​កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​នៅនៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២១​ វេលា​ម៉ោង​០៦:០០នាទី​ ​ព្រឹក​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង.​គ្រឿង.ញៀ.ន​ខេត្ត​កំពង់​ចាម​

ជំនាញ​អធិការ​ស្រុកជេីងព្រៃ​ បន្ត​សហការ​ជាមួយ​ជំនាញស្នងការរដ្ឋាននគរបាលខេត្តកណ្តាល​ ជំនាញ​អធិការ​រដ្ឋានស្រុកស្អាង​ និងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ក្រាំងយ៉ូវ​ ដឹកនាំផ្ទាល់ដោយលោក​សុធាពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បន្តចុះទៅដល់មូលដ្ឋាន​ស្រុកស្អាង​ខេត្តកណ្តាល​ និងបានឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន​ ០៤នាក់​ស្រី​០១នាក់៖

ដក​ហូត​វត្ថុតាងរួមមាន៖ម្សៅ​ក្រាមពណ៌ស​ស.ង្ស័.យ​ជាថ្នាំ.ញៀ.ន​ចំនួន​៤២កញ្ចប់​(ធំ០៦កញ្ចប់​),​ទូសព្ទ័ដៃចំនួន​០៥គ្រឿង​,រថយន្ត​ចំនួន០១គ្រឿង​,កាំ.ភ្លើ.ង​កែឆ្នៃចំនួន០១ដេីម​,ស្រោម.កាំ.ភ្លេី.ងK៥៤ចំនួន​ស្លាកលេខខេមរភូមិន្ទ០២បន្ទ:​,អាយកូម០១គ្រឿង​,អាវខេមរ:ភូមិន្ទថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់​ និងថងវេចខ្ចប់មួយចំនួនធំ។ បច្ចុប្បន្ន​ជនស.ង្ស័.យខាងលេី​ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ​និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕