ភ្ញាក់ផ្អើល! ចូលកោសជប់កន្លែងទី១អត់អី ដ៏ចូលកន្លែងទី២ ស្រាតខោព្យួរក្បែរមាត់ទ្វារ ស្រាប់តែបាត់លុយអស់ចំនួន…

(ភ្នំពេញ)៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ចូលទៅកោសជប់ចាប់សរសៃនៅទីតាំងទី១មិនអី លុះក្រោយមកមិនអស់ចិត្តបានចូលទៅកាន់ទីតាំងទី២មួយកន្លែងទៀត ស្រាប់តែបាត់លុយ ទើបប្ដឹងនគរបាលប៉ុស្តិ៍កាកាបទី១ឲ្យជួយអន្តរាគមន៍ ហើយភ្លាមៗនោះនគរបាលក៏បានចុះឃាត់ខ្លួននារីកោសជប់ចំនួន៣នាក់នាំទៅសាកសួរនៅប៉ុស្តិ៍។

ការឃាត់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ខែមករាឆ្នាំ២០២១ នៅក្នុងផ្ទះកោសជប់ចាប់សរសៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា.សង្កាត់កាកាបទី១.ខណ្ឌពោធិ៍សែនជ័យ។ បុរសខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ មានអាយុជាង៣០ឆ្នាំ មុខរបររត់កង់បីរីឯស្រ្តីអ្នកកោសជប់ក៏មិនទាន់ត្រូវបានស្គាល់ឈ្មោះដែរ ហើយនគរបាលបានឃាត់ខ្លួនទៅសាកសួរហើយ។

បុរសដែលរងគ្រោះបាត់លុយនោះបានប្រាប់នគរបាលថាគាត់បានចូលកន្លែងកោសជប់ចាប់សរសៃនៅតាមបណ្ដោយផ្លូវលេខ២០០៤ ចំនួន២កន្លែងជាបន្តបន្ទាប់ ប៉ុន្តែពេលចូលទីតាំងទី១ អត់បាត់លុយទេ ដោយមុននិងចាកចេញគាត់មើលលុយគឺនៅទាំងអស់។ បន្ទាប់មកគាត់បានចូលទីតាំងទី២ទៀត ហើយបានស្រាតខោព្យួរនៅក្បែរមាត់ទ្វារបន្ទប់ លុះកោសជប់រួចរាល់យកខោស្លៀកស្រាប់តែបាត់លុយអស់៧០០ដុល្លារ។

ពេលនោះគាត់បានសួរនាំទៅពួកនារីៗដែលជាអ្នកកោសជប់និងសុំយកលុយវិញ តែពួកនាងបានបដិសេធន៍ថាអត់ដឹងទេ ទើបគាត់សម្រេចចិត្តធ្វើដំណើរទៅប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍កាកាបទី១ ជួយអន្តរាគមន៍។ ដោយឡែកនគរបាលប៉ុស្តិ៍កាកាបទី១ បន្ទាប់ពីទទួលបាន បណ្ដឹងពីបុរសអ្នករត់កង់បីនោះហើយ ក៏បានចុះទីកាន់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនពួកនារីកោសជប់ចំនួន៣នាក់នាំយកទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរបន្តហើយជំហ៊ានដំបូងពួកនាងបានបដិសេធន៍ថាពុំបានដឹងនិងពុំបានលួចនោះឡើយ៕