
(ព័ត៌មានបឋម): បើតាមសមត្ថកិច្ចខេត្តកំពុងស្ពឺបានឲ្យដឹងថា នៅវេលាម៉ោង០៨:១០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចចំណោទពេជ្រនិល គីឡូម៉ែត្រលេខ១០៥_១០៦ ភូមិទី៦.ឃុំត្រែងត្រយឹង.ស្រុកភ្នំស្រួច.ខេត្តកំពង់ស្ពឺ មានហេតុការណ៍គ្រោះ.ថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តធន់ធំ២គ្រឿងបានបុកប៉ះគ្នា បណ្ដាលឲ្យមានការកក់ស្ទះចរាចរណ៍ជាខ្លាំង ហើយខណៈពេលនេះ សមត្ថកិច្ចកំពុងធ្វើការសម្រួលចរាចរណ៍។