
(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០៖០៦នាទី នៅចំណុចមុខ(KTVហ្គោក្លឹប)ស្ថិតក្នុងភូមិជីមាន់កណ្តាល,ឃុំក្រែក,ស្រុកពញាក្រែក,ខេត្តត្បូងឃ្មុំ មានករណី.ឃា.ត.ក.ម្ម.បា.ញ់.ស.ម្លា.ប់.នារីឈ្មោះ(ហេង សុខហ៊ាប)អាយុ២០ឆ្នាំ បង្កឡើងដោយមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ឈ្មោះ(មូល ទិត្យឧត្តម)អាយុ៣៥ឆ្នាំ។
ករណីនេះកើតឡើងដោយដោយបុរសជាមន្រ្តីនគរបាល ដកកាំភ្លើ.ង.បា.ញ់.ចេញពីរថយន្ត ក្រោយ.បា.ញ់.ភ្លាម.ជ.ន.ល្មើ.សបានបើករថយន្តគេចជ្រុលទៅបុ.ក.រថយន្ត១គ្រឿងហើយត្រូវរ.ង.របួ.ស.ធ្ង.ន់ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក,ស្រុកពញាក្រែក,ខេត្តត្បូងឃ្មុំ។ ដោយស្ថានភាពធ្ង.ន់.ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាមបន្ត។ ករណីនេះនៅមិនទាន់ដឹងថាជាអំពើប្រព្រឹ.ត្តឡើងដោយគំ.នុំ ឬស្នេហាត្រីកោណយ៉ាងណានោះទេ ប៉ុន្តែនៅពេលនេះកម្លាំងនគរបាលស្រុកពញាក្រែកចំនួន០៤នាក់ នៅតាមការពារជ.ន.ល្មើ.ស និងមួយក្រុមទៀតកំពុងចាត់ការតាមនីតិវិធី៕