
(ឥណ្ឌូណេស៊ី): យន្តហោះដឹកអ្នកដំណើរខាងលើដែលមានជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូនេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា)
ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុងផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan) ស្រាប់តែបាត់ពីប្រព័ន្ធរាដាក្រោយពីហោះ៤នាទី។ ក្រុមរុករកឥណ្ឌូណេស៊ី បានរកឃើញអាវ និងបំណែកសាកស.ពកុមារីដែលត្រូវបានគេដឹងថា កុមារីនោះបានថតរូបជាមួយម្ដាយ មុនពេលឡើងយន្តហោះ។
ជាមួយគ្នានេះដែរ លោកប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃអាទិត្យនេះបានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសាច់ញ្ញាតិជនរ.ងគ្រោះ នៅក្នុងគ្រោះ.ថ្នា.ក់ធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យទី១ ខែមករា ឆ្នាំ២០២១៕