គ្រោះផ្ទួនៗ នៅឥណ្ឌូនេស៊ី ក្រៅពីធ្លាក់យន្តហោះ ឥឡូវមានមនុស្ស១២នាក់ ស្លា ប់ និងច្រើននាក់ទៀតរង រ បួ ស ដោយសារតែ…

(ឥណ្ឌូនេស៊ី)៖ ក្រុមប្រឹក្សាជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី (BNPB) បានឲ្យដឹងថា មនុស្ស១២នាក់ស្លា.ប់ និង១៨នាក់រងរបួ.ស នៅក្នុងហេតុការណ៍បាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃសៅរ៍ទី៩ខែមករា នេះបើយោងតាមការទទួលបានព័ត៌មានបឋម ដែលផ្សាយដោយសារព័ត៌មាន Reuters។

គួរបញ្ជាក់ថា ការពីប៉ុន្មានថ្ងែមុន ប្រទេសឥណ្ឌូនេសុីក៏មានហេតុករណ៍ដ៏រន្ធត់មួយផងដែរ ដោយយន្តហោះដឹកអ្នកដំណើរខាងលើដែលមានជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូនេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា

កាលពីវេលាម៉ោង២:៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់(Pontianak)ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan) តែ៥ករូវបាត់ពីប្រព័ន្ធរាដាបន្ទាប់ពីហោះ៤នាទី។ សូមរង់ចាំព័ត៌មានលំអិត!