
(កណ្ដាល)៖ ទណ្ឌិតចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល បានលួចរត់ចេញពីគុក នៅវេលាម៉ោង១០យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ប៉ុន្តែភ្លាមៗនោះ ម្នាក់ក្នុងចំណោមពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ។ តាមការអោយដឹងពីមន្ត្រីឆ្មាំពន្ធនាគារខេត្តកណ្តាល អោយដឹងនៅព្រឹកថ្ងៃទី១០មករានេះថា៖
ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ទណ្ឌិត៤នាក់ ទៀតដែលកំពុងរត់គេចខ្លួននោះក្នុងចំណោមទណ្ឌិតទាំង៤នាក់នោះ មានម្នាក់ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងករណីគ្រឿង.ញៀ.ន និង៣នាក់ទៀតពាក់ព័ន្ធនឹងករណីលួច និងលួចមានស្ថានភាពទម្ងន់ទោស។ ជុំវិញករណីនេះបើមានព្រឹត្តិការណ៍វិវឌ្ឍន៍យ៉ាងណានោះ យើងនិងជូនដំណឹងបន្តទៀត៕