សង្វេគចិត្តណាស់! កុមារា០២នាក់ បាន ស្លា ប់ បាត់បង់ជីវិត ត្រឹមមួយពព្រិចភ្នែក យ៉ាងអណោចអធ័ម ដោយសារ…

(កំពង់ធំ): ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៧:៣០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅភូមិត្រពាំងឬស្សី.ឃុំត្រពាំងឬស្សី.ស្រុកកំពង់ស្វាយ.ខេត្តកំពង់ធំ។ សមត្ថកិច្ចបសនឲ្យដឹងថាសពកុមារឈ្មោះ នីម វណ្ណះ ភេទប្រុសអាយុ០៨ឆ្នាំជនជាតិខ្មែរ និងឈ្មោះ ឆាវី ឆវ័ន្ត ភេទប្រុស អាយុ០៧ឆ្នាំជនជាតិខ្មែរ កុមាររ.ងគ្រោះទាំង០២នាក់នៅភូមិ.ឃុំកើតហេតខាងលើ។

តាមការរៀបរាប់ពី ឈ្មោះ​មុត សមុត្រ ត្រូវជាម្តាយអោយដឹងថា ជារៀងរាល់ថ្ងៃគាត់តែងតែយកកូនរបស់គាត់ឈ្មោះ​ នីម វណ្ណៈ ទៅធ្វើការជាមួយខ្លួន នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ២០២១ ខ្លួន​យកកូនទៅជាមួយ​ដូចសព្វមួយដង តែដល់ម៉ោងប្រហែល០៨:៣០នាទីឈ្មោះ​ ឆាវី ឆវ័ន្ត បានមកបបួលកូនខ្លួនថាទៅលេងផ្ទះអ៊ុំ​ឈ្មោះមុត ខេត វាក៏ទៅជាមួយគ្នា ខ្លួន​មិនបានតាមមើលកូនទេ

រហូតដល់​ម៉ោង១១.០០នាទី​ពេលហូបបាយ ខ្លួន​ក៏មិនបានសួររកកូនដែរ ដោយគិតថាកូននៅផ្ទះអ៊ុំវា លុះដល់ម៉ោង​១៦:០០នាទី ខ្ខ្លួនចេញពីធ្វើការតាមរកកូនគ្រប់ទីកន្លែងតែរក​ពុំឃើញ រហូតដល់​ម៉ោង​ប្រហែល​១៧:៣០នាទី ទើបរកឃើញកូនទាំង០២នាក់ នៅក្នុងទឹកស្រះក្បែផ្លូវលំចម្ងាយពីផ្ទះប្រហែល២០០ម៉ែត្រ បានស្លា.ប់បាត់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញប៉ុស្តិ៍រដ្ឋអំណាចភូមិ.ឃុំ បានចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុនិងសាកសព ការពិនិត្យសពកុមារទាំងពីរនាក់មានពោះធំនិងមានទឹកនៅក្នុងពោះក្រៅពីនោះ ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធករ.ណី.ឃាត.ក.ម្មឡើយ។ ក្រោយពីបានធ្វើការពិនិត្យ និងធ្វើកំណត់ហេតុរួចសមត្ថកិច្ច ប្រគល់សពទាំង០២ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។