
(ខេត្តសៀមរាប)៖ ហេតុការណ៍ជាងឈើស្លា.ប់នៅក្នុងរោងជាងនេះ បានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅរោងសិប្បកម្មឈើក្នុងភូមិវាល.សង្កាត់គោកចក.ក្រុងសៀមរាប.ខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះថា សពជនរ.ងគ្រោះ ឈ្មោះអ៊ូខៃអាយុ៣៩ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិវាល.សង្កាត់គោកចក.ក្រុងសៀមរាប.ខេត្តសៀមរាប។
ក្រោយកើតហេតុកម្លាំងជំនាញបានទៅពិនិត្យដល់ទីតាំងរោងសិប្បកម្មកើតហេតុ ដោយសមកិច្ចរកឃើញថា ផ្នែកក្បាលពុំមានអ្វីបែកបាក់ រឺដាច់រយាស់នោះទេ ត្រង់កមានស្នាមដាច់រយះរហូតដល់ដាច់បំពង់.ក និងដាច់សរ.សៃ.ឈា.មធំ។ ចំណុចដាច់រយះនេះ នៅកខាងឆ្វេងមានប្រវែង១៥ស.ម ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ។ ផ្នែកអវយវះពុំមានស្លាកស្នាមអ្វីនោះទេ។
តាមការពិនិត្យសាកសពខាងលើ សមត្ថកិច្ចជំនាញសន្និដ្ឋានថា ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ ប្រភពបានបន្តថាការបំភ្លឺពីឈ្មោះ តាន់ សុខុម ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវជាម្តាយបង្កើតនៃសព បានឱ្យយើងដឹងថា សពជនរ.ង.គ្រោះឈ្មោះអ៊ូ ខៃ ភេទប្រុស។
កូនរបស់គាត់បានជិះម៉ូតូដួល ហើយមានស្នាមបែកក្បា.លផ្នែកខាងក្រោយនៃក្បា.ល មានប្រវែង៣ស.ម និងមានជំរៅជ្រៅ ចាប់តាំងពីពេលនោះមក កូនរបស់គាត់តែងតែមានចរិកផ្លាស់ប្តូរដេញវាយគេវាយឯង លុះក្រោយមកក្រុមគ្រួសារ ក៏បានយកទៅព្យាបាលនៅពេទ្យ តែលទ្ធផលមិនបានជាសះស្បើយនោះទេ។ បន្ទាប់មកសពជនរ.ងគ្រោះខាងលើ មានជំងឺមិនប្រក្រតីឡើយ (សរសៃប្រសាទ)
លុះមកដល់ថ្ងៃកើតហេតុខាងលើ កូនរបស់គាត់បានហូបបររួច ក៏ដើរមកខាងក្រោយផ្ទះ ដែលជាកន្លែងធ្វើសិប្បកម្មឈើ ភ្លាមនោះក៏ឮសូរម៉ូទ័រដែលភ្ជាប់ដោយផ្លែរណាអា (សំរាប់កាត់ និងជ្រៀកឈើ) ពេលនោះប្រពន្ធរបស់គេក៏រត់ទៅមើល ក៏ឃើញជនរ.ង.គ្រោះខាងលើដួលនៅដី និងមានស្នាមដាច់ត្រង់កហើយហូរឈា.មច្រើន ក៏បណ្តាលស្លា.ប់នៅកន្លែងកើតហេតុនោះតែម្តង។
សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុនៃការបាត់បង់ជីវិតនេះ ដោយសពជនរ.ងគ្រោះមានជំ.ងឺប្រចាំកាយ (សរសៃប្រសាទចាប់ពីដួលម៉ូតូបែ.ក.ក្បា.ល)។ ដូច្នេះពិនិត្យជាក់ស្ដែង សពជនរ.ងគ្រោះពិតជាបានបញ្ចប់ជីវិតដោយខ្លួនឯង (ដោតភ្លើងម៉ូទ័ររណាអារឈើ)ពិតមែន៕