
(ហ្វេសប៊ុក): យោងតាមគណនីហ្វេសប៊ុកឈ្មោះ Kim Yan Sing បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងែទី០៧ ខែធ្នូ ឆ្នាំ២០២១ថា: ខ្ញុំវេជ្ជបណ្ឌិត សាំង គឹមយ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។
ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំមានការយោគយល់ដល់អ្នកជម្ងឺដែលពួកគាត់មាន ជីវៈភាពក្រីក្រខ្លាំងពេក ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន លោកតាវេជ្ជបណ្ឌិតរូបនះបានបន្តថា
បងប្អូនអាចឃើញបន្ទប់ចំនួន២ នៅពីក្រោយខ្នងខ្ញុំ បន្ទប់ទាំង២នេះហើយដែលខ្ញុំខំសន្សំលុយអស់រយៈពេលជាច្រើនខែ ទើបអាចសាងសង់បានដើម្បីទុកឲ្យអ្នកជ.ម្ងឺមហារី.កឈា.ម ឈ្មោះ Leukemia and Cml មកសំរាកព្យាបាល តែខ្ញុំពុំដែលគឹតថ្លៃបន្ទប់ពីអ្នកជ.ម្ងឺទាំងអស់នោះទេ ហើយថែមទាំងជួយចេញថ្លៃទឹកភ្លើង អោយពួកគាត់ថែមទៀតផង ទាំងអស់នេះហើយទើបខ្ញុំ ក្លាយជាគ្រូពេទ្យដែលក្រជាងគេបំផុតលើពិភពលោក៕