
ហេតុការណ៍គ្រោះ.ថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកេីតឡេីងនៅវេលាម៉ោង០១:០០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខផ្ទះចែអូនលក់គ្រឿងសំណង់លើផ្លូវ២០៦ ស្ថិតនៅភូមិដើមមៀន.សង្កាត់ដើមមៀន.ក្រុងតាខ្មៅ.ខេត្តកណ្ដាល។ លោកពូវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងទទួលផែនចរាចរណ៍ក្រុងតាខ្មៅ បានបញ្ជាក់ឲ្យដឹងថា
មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកBMWពណ៌ខ្មៅគ្មានស្លាកលេខ(មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះនៅ រស្មី ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយជួរ.ឃុំកោះខែល.ស្រុកស្អាង.ខេត្តកណ្ដាល និងអ្នករួមដំណើរពីក្រោយ មានឈ្មោះប៊ី ភេទស្រីអាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល.ក្រុងតាខ្មៅ(អ្នកទាំងពីរបានស្លា.ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ)
ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវតែម្ដង។ ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមតិវិធី។ មូលហេតុមកពីអ្នកបើកបរម៉ូតូ បើកបរលើផ្លូវកោងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ប្រភព:បងម៉េងសារព័ត៌មាន