ឃាត់ខ្លួនជនដៃដល់ចិត្តឆៅ យក កា បិ ត កា ប់ ស្រ្តីម្នាក់ និងកូន២នាក់ទៀត បណ្តាលឱ្យរង រ បួ ស ធ្ងន់ ដោយសារខឹងរឿងនេះ…

(ខេត្តកណ្ដាល)៖ សមត្ថកិច្ចបានឲ្យដឹងថា ករណីប៉ុនប៉ងឃា.ត.កម្មមួយបានកើតឡើង ដោយបុរសម្នាក់បានកា.ប់.ចិ.ញ្ច្រាំស្ត្រីម្នាក់ និងកូនពីរនាក់បណ្ដាលឱ្យរបួ.សធ្ងន់នៅថ្ងៃទី៥ខែមករាឆ្នាំ២០២១ នៅចំណុចភូមិរទាំង.ឃុំភូមិធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។ សមត្ថកិច្ចបានបញ្ជាក់ថា,ជនរ.ងគ្រោះ០៣នាក់រួមមាន៖ ១.ឈ្មោះសុខ ចាន់ឌី ភេទស្រីអាយុ៣២ឆ្នាំរងរបួ.សធ្ងន់(សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី)។

២.ឈ្មោះរស្មី ស្រីយ៉ា ភេទស្រីអាយុ១៣ឆ្នាំរងរបួ.សធ្ងន់(សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។ ៣.ឈ្មោះរស្មី សូជីញ ភេទស្រីអាយុ០៨ឆ្នាំរងរបួ.សធ្ងន់(សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។ ដោយឡែកឈ្មោះ ផាន ភក្តី (ជាប្ដីជនរ.ងគ្រោះ) ភេទប្រុសអាយុ៣៨ឆ្នាំមានលំនៅភូមិរទាំង.ឃុំភូមិធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។ នគរបាលស្រុកកៀនស្វាយបានបញ្ជាក់ថា

ជនសង្ស័យមានឈ្មោះចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិពោធិ៍មៀវ.ឃុំគគីរធំ.ស្រុកកៀនស្វាយ.ខេត្តកណ្ដាល ស្នាក់នៅកន្លែងធ្វើការងារ(ធ្វើកម្មករសំណង់)ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ.រាជធានីភ្នំពេញ(គេចខ្លួន)។ មុនពេលកើតហេតុជនសង្ស័.យឈ្មោះចន សុវណ្ណចាន់តុកុល ភេទប្រុអាយុ២៨ឆ្នាំមានលំនៅភូមិពោធិមៀវ.ឃុំគគីរធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល

បានផឹកស៊ីជាមួយប្ដីជនរ.ងគ្រោះឈ្មោផាន ភក្តី ពេលផឹកអស់ស្រា និងសាច់ក្លែម ប្តីជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅទិញស្រានិងសាច់ក្លែម លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូនរបស់ខ្លួនមានរ.ង.រ.បួ.សស្នាមពេញខ្លួន។ សមត្ថកិច្ចបញ្ជាក់ថា ពេលជនសង្ស័.យកំពុងផឹកស្រាជាមួយប្ដីជនរ.ងគ្រោះនៅក្រោមផ្ទះ ជនងគ្រោះបានរអ៊ូរទាំជេរប្ដីមិនឲ្យផឹកស្រាជាមួយជនសង្ស័យនៅផ្ទះរបស់ខ្លួននោះទេ

ទទួលពេលប្ដីជនរងគ្រោះទៅទិញស្រាបៀរ និងសាច់ក្លែមជនសង្សយមានឱកាស ប្រព្រឹត្តធ្វើសកម្មភាពតែម្ដង ក្រោយពីធ្វើសកម្មភាពរួច រួចជនសង្ស័យបានរត់គេចខ្លួន។ ទើបនៅថ្ងៃទី៧ខែមករាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងឈានដល់ឃាត់ខ្លួនជនសង្សយបានហើយករណីនេះសមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី៕