(មាន​វីដេអូ) អស្ចារ្យណាស់! លោកយាយ ព្រះជន្ម ១០៣ឆ្នាំ និយាយពីប្រវិត្ត ទេវតាដើរដី លោកតាសួង ភ្នំត្បែងមានជ័យ ដ៏ស័ក្តសិទ្ធិ…

ប្រិយមិត្ត ប្រាកដជាបានស្គាល់ច្បាស់ហើយ នូវលោកតាន់ គឹមសួរ ដែលជាបុគ្គលមួយរូប មានភាពល្បីល្បាញជាខ្លាំង នៅក្នុងបណ្ដាញសង្គម។ លោកតាន់ គឹមសួរ ត្រូវបានគេដឹងផងដែរថា គឺជាបុគ្គលមួយរូប ដែលតែងតែឈឺឆ្អាលរឿងសង្គម ជាពិសេសទាក់ទងទៅនឹងធនធានធម្មជាតិ។ ជានិច្ចជាកាល គេឃើញលោកតែងតែចេញមុខដើម្បីជួយសង្គម ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ អំឡុងពេលមេរោ.គវីរុ.ស កូវីដ១៩ កំពុងវា.យលុបរីករា.លដា.លពេញពិភពលោក ក៏ដូចជាមានអ្នកឆ្ល.ងនៅក្នុងប្រទេសកម្ពុជាយើងផងដែរនោះ លោកតាន់ គឹមសួរ ក៏បានផលិតទឹកសម្រាប់លាងសម្អាតដៃ ចែកជូនប្រជាពលរដ្ឋប្រើប្រាស់ យ៉ាងច្រើនផងដែរ។

នៅមុននេះបន្តិចផងដែរ លោកបានបង្ហោះវីដេអូមួយ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលក្នុងវីដេអូនោះ គឺនិយាយទាក់ទងទៅនឹងប្រវត្តិលោកតាសួងភ្នំត្បែង ដោយលោកបានធ្វើការសម្ភាសន៍ ជាមួយលោកតា លោកយាយ ដែលធ្លាប់រស់នៅលើភ្នំត្បែងដោយផ្ទាល់៕ (សូមទស្សនាវីដេអូខាងក្រោម)៖









ប្រភព​ «តាន់ គឹមសួរ»