
(កណ្តាល): ហេតុការណ៍នេះបានកើតឡើងស្ថិតក្នុងភូមិកណ្ដាល.ឃុំសណ្ដារ.ស្រុកលើកដែក.ខេត្តកណ្ដាល នាថ្ងៃទី១ខែមករាឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ ប.ព.ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្អមសំណលើ.ឃុំក្អមសំណ.ស្រុកលើកដែក.ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ខេង ផល្លី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងក្រោម.ឃុំខ្ពបអាទាវ.ស្រុកលើកដែក.ខេត្តកណ្តាល។
តាមប្រភពបានឲ្យដឹងថា ប្រហែលជាកន្លះខែមុនជនរងគ្រោះបានឆាតទាក់ទងគ្នា(តាមហ្វេសប៊ុក)ជាមួយជនសង្ស័យ។ លុះមកដល់ថ្ងៃទី០១.ខែមករា.ឆ្នាំ២០២១ វេលាម៉ោងចន្លោះ១៨និង០០នាទី ជនសង្ស័យបានឆាតមកជនរងគ្រោះដោយបបួលថាទៅលេងអ្នកលឿង ពេលនោះជនរងគ្រោះ ក៏ព្រមឲ្យជនសង្ស័យមកយកនៅផ្ទះរបស់ខ្លួន ដល់ម៉ោងប្រហែល១៨និង៣០នាទី ជនសង្ស័យក៏មកដល់ ហើយជនរងគ្រោះក៏ឡើងជិះម៉ូតូជាមួយជនសង្ស័យ
ពេលទៅដល់មណ្ឌលវិបស្សនាធុរ:ទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល.ឃុំសណ្ដារ.ស្រុកលើកដែក.ខេត្តកណ្ដាល ជនសង្ស័យបានឌុបជនរងគ្រោះចូលទៅក្នុងមណ្ឌលវិបស្សនាធុរ:ទួលសាលាវគ្គ រួចធ្វើសកម្មភាពចា.ប់.រំលោ.ភសេពសន្ថវ:ទៅលើជនរងគ្រោះ រហូតបានសម្រេច ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានទុកជនរងគ្រោះចោល រួចបានឡើងជិះម៉ូតូរបស់ខ្លួនគេចខ្លួនបាត់។
លុះមកដល់ថ្ងៃទី០២ ខែមករាឆ្នាំ២០២១វេលាម៉ោងប្រហែល១៧ និង៣០នាទី ម្ដាយរបស់ជនរងគ្រោះ បានជជីកដេញដោលជនរងគ្រោះ ហើយជនរងគ្រោះខ្លាចមានផ្ទៃពោះក៏រៀបរាប់រឿងរ៉ាវដែលជនសង្ស័យបានចា.ប់រំ.លោ.ភ ទៅលើខ្លួនប្រាប់ទៅម្ដាយ។ ក្រោយពីទទួលបាននូវរឿងរ៉ាវ ដែលកូនបានប្រាប់ខាងលើ ម្ដាយបាននាំជនរងគ្រោះមកកាន់ប៉ុស្តិ៍រដ្ឋបាលក្អមសំណរ ដើម្បីធ្វើការសាកសួរ។ លុះព្រឹកឡើងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលក្អសំណរតែម្ដង។
ក្រោយពីទទួលបានពាក្យបណ្ដឹងប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍ជូនផ្នែកជំនាញ ហើយផ្នែកជំនាញក៏បានចុះមកធ្វើការសាកសួរ និងបន្តការស្រាវជ្រាវ។ លុះមកដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី កម្លាំងបានប្រទះឃើញជនសង្ស័យជិះម៉ូតូនៅឃុំខ្ពបអាទាវភ្លាមនោះ កម្លាំងបានឃាត់ជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធី៕