រន្ធត់ចិត្តណាស់! ស្រ្តី៣នាក់ រួមទាំងក្មេងម្នាក់ ជិះម៉ូតូឌុបគ្នាមិនប្រយ័ត្ន បុកគ្នាជាមួយរថយន្តដឹកទឹកសុទ្ធ បណ្ដាលឲ្យ…

(ស្ទឹងត្រែង)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦:០០នាទី ថ្ងៃទី៤ខែមករាឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែកជា៤ជិតផ្ទះពេទ្យភាព ស្ថិតក្នុងភូមិកណ្តាល.សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។ នេះបើតាមរបាយការណ៍របស់នគបាលចរាចរណ៍បានឲ្យដឹងថា:

ជនរងគ្រោះទី១-ឈ្មោះស្រី ឡៃ ភេទស្រី អាយុ៣១ឆ្នាំ អ្នកបើកបរម៉ូតូ(ស្លា.ប់)មានទីលំនៅបណ្ដោះអាសន្ននៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង, ទី២-ឈ្មោះចិត្ត កុចនឹម ភេទស្រីអាយុ៦ឆ្នាំនៅក្នុងបន្ទុកឪពុកម្តាយ(ស្លា.ប់),ទី៣-ឈ្មោះសួន សុខុម ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ(របួ.សធ្ងន់),ទី៤-ឈ្មោះវី ដាណេង ភេទស្រី អាយុ១៧ឆ្នាំ(របួ.សធ្ងន់)អ្នកទាំងពីរមានទីលំនៅភូមិសៀមបូក.ឃុំសៀមបូក.ស្រុកសៀមបូក.ខេត្តស្ទឹងត្រែង។

ចំណែកអ្នកបើកបរនិងជិះក្នុងរថយន្តមានគ្នា៣នាក់ ក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់អស់។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា:បើតាមការពិនិត្យមើលទៅតាមកាមេរ៉ាសុវត្ថិភាព មុនកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង1C-9208 ជិះគ្នាបួននាក់បើកក្នុងល្បឿនលឿនឆ្លងផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន

បានទៅបុកជាមួយរថយន្តកូរ៉េពណ៌ខៀវ គ្មានស្លាកលេខពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ជាអ្នកបើកបរស្លា.ប់ និងក្មេងស្រីម្នាក់ស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ និងពីរនាក់ទៀតរបួ.សធ្ងន់ បានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ សមត្ថកិច្ចបន្តថា តាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុសមត្ថកិច្ចសន្និដ្ឋានថាអ្នកបើកបរម៉ូតូបានល្មើសច្បាប់ចរាចរណ៍ដោយបើកបរមិនគោរពសិទ្ធិអាទិភាពផ្លូវធំ ផ្ទុកមនុស្សលើសចំនួនកំណត់។

ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានល្មើសច្បាប់ចរាចរណ៍ដោយពេលមាន.គ្រោះ.ថ្នា.ក់រត់គេចខ្លួន។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនាំយកម៉ូតូនិងរថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា៕