
(កំពង់ធំ): ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ភូមិកោះគ្របបាយ.ឃុំកំពង់គោ.ស្រុកកំពង់ស្វាយ.ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថាសពកុមាររងគ្រោះឈ្មោះឡាសុខលី ភេទប្រុសអាយុ០៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។
ស្ត្រីឈ្មោះ សាន កុសល អាយុ២២ឆ្នាំ ត្រូវជាម្តាយកុមារារ.ងគ្រោះ បានឲ្យដឹងថានៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦៖៣០នាទី គាត់ទៅចូលរួមមង្គលការដោយទុកកូនផ្ញើជាមួយម្តាយងងឹតភ្នែក លុះដល់ម៉ោង១៧៖០០នាទី ទើបមកដល់ផ្ទះបាត់កូនមិនឃើញក៏បានដើររកសួរអ្នកជិតខាងក៏មិនបានឃើញ កើតការសង្ស័យក៍ចុះរាវតាមទឹកប្រឡាយក្បែផ្ទះមួយ សន្ទុះទើប្រទះឃើញក្មេងរ.ងគ្រោះតែបានស្លា.ប់.បាត់ទៅហើយ។
ក្រោយទទួលបានដំណឹងកម្លាំងនគរបាលប៉ុស្តិ៍ និងលោកមេភូមិ.មេឃុំ បានចុះពិនិត្យពុំឃើញមានស្លាកស្នាមអ្វីសង្ស័យករណី.ឃាត.កម្មឡើយ តាមការសនុនិដ្ឋានរបស់សមត្ថកិច្ចក្មេងរ.ងគ្រោះ ស្លា.ប់ដោយសារល.ង់ទឹក។ ពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារស.ពធ្វើបុណ្យតាមប្រពៃណី៕