
(រាជធានីភ្នំពេញ)៖ យុវជន៣នាក់បានទៅរកសេវាផ្លូវភេ.ទនៅមុខអគ្គិសនីកម្ពុជាម្តុំវត្តភ្នំ ដើម្បីទៅយកនារីទៅដេកតែមិនទាន់បាននិយាយគ្នាផងក៏ត្រូវបានបក្សពួកនារីរកស៊ីផ្លូវភេ.ទមកបន្លំលួចទូរស័ព្ទអស់ចំនួន២គ្រឿង ហើយនាំគ្នាគេចខ្លួនបាត់អស់ បន្សល់ទុកតែនារីម្នាក់ក៏ត្រូវយុវជនទាំង៣នាំគ្នាចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង
ហេតុ.ការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ចំណុចមុខអគ្គីសនីកម្ពុជាស្ថិតនៅតាមបណ្ដោយផ្លូវ១៣កែងផ្លូវលេខ៩៤.ក្នុងសង្កាត់ស្រះចក.ខណ្ឌដូនពេញ។ តាមប្រភពពីជនរ.ង.គ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ សុំមិនបញ្ចេញស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៤ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ម៉ូតូ
រួចមិត្តភក្តិ២នាក់ទៀតបានចុះពីលើម៉ូតូនិយាយជាមួយស្ត្រីសង្ស័.យ ដើម្បីរកសេវាកម្មផ្លូវភេ.ទ។ ជនរ.ងគ្រោះបន្តថា ប៉ុន្តែមិនទាន់បាននិយាយអីផងក៏មានបក្សពួកស្ត្រីសង្ស័.យចំនួន៤ទៅ៥នាក់បានមកឡើងជិះម៉ូតូនិងឱបចង្កេះ ព្រមទាំងធ្វើសកម្មភាពលួចទូរស័ព្ទដៃចំនួន២គ្រឿងបានសម្រេច រួចរត់ឡើងជិះម៉ូតូឌុបដែលអង្គុយរង់ចាំគេចខ្លួនបាត់ស្រមោលតែម្តង។
ហើយភ្លាមៗនោះពួកគាត់បានដេញតាមចាប់នារីស.ង្ស័.យបានម្នាក់ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។បើតាមសមត្ថកិច្ចកិច្ចបានប្រាប់ថា ស្ត្រីសង្ស័.យដែលឃាត់មកនេះមានឈ្មោះសាលី អាយុ៣៨ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅមិនពិតប្រាកដ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ទីទាំងកើតហេតុ និងបាននាំខ្លួនស្ត្រីសង្ស័.យម្នាក់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកសួរនាំដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ផងដែរថា នៅចំណុចរង្វង់មូលវត្តភ្នំតាមបណ្ដោយផ្លូវមាត់ទន្លេរបងមន្ទីរពេទ្យកេតុមាលាមុខអគ្គីសនីកម្ពុជា គឺតែងតែមានក្រុមនារីរកស៊ីផ្លូវភេ.ទធ្វើសកម្មភាពហៅភ្ញៀវនិងបន្លំលួចរបស់របរមានតម្លៃជាញឹកញាប់ផងដែរ៕