ពលករខ្មែរធ្វើការនៅកូរ៉េរូបនេះ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារទាំងអាល័យ ដោយសារតែ…

(ហ្វេសប៊ុក): ​នាថ្ងែទី០២ខែមករាឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា ពលករខ្មែរធ្វើការនៅកូរ៉េតំបន់ផូឆន់០៣១ម្នាក់មានឈ្មោះអ៊ុក រតនា បានទទួលមរណភាព។ តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា

ពលកររូបនេះមានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានទទួលមរណភាព នៅមន្ទីរពេទ្យអ៊ូរី 우리 병원 ដោយសារបញ្ហា.គាំ.ងបេះដូង។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕