ដោយសារមូលហេតុនេះ បណ្ដាលឲ្យរថយន្តទំនើបមួយគ្រឿង ម៉ាក Audi Q7 ត្រូវអគ្គីភ័យឆាបឆេះអស់ស្ទើទាំងស្រុង!

(​ភ្នំពេញ)៖ នាវេលាម៉ោង៨:១០​នាទី​ព្រឹកថៃ្ងទី​០២ ខែមក រាឆ្នាំ​២០២១ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា មាន​អគ្គិភ័យ​មួយកន្លែង​កើតឡើង នៅ​ចំណុច​ផ្ទះ​គ្មាន​លេខផ្លូវ​លេច១០០៣.ភូមិ​ទំនប់​១.សង្កាត់​ភ្នំពេញ​ថ្មី.ខណ្ឌ​សែន​សុខ.រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ចបានឲ្យដឹងថាមា្ច​ស់​រថយន្តរ.ងគ្រោះឈ្មោះ លឹម រ័ត្ន​ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរអា​ជីករ​។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ គឺបណ្តាលមកពីឆ្លង​ចរន្តអគ្គិសនី​ក្នុង​រថយន្ត​ ពាក់ស្លាក​លេខ ​ភ្នំពេញ 2AG-២០២២ ពណ៌​សម៉ាក ​Audi Q7 ផ​លិត​ឆ្នាំ​២០១០ តែពុំបាន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ។​ ​ប្រតិបត្តិការ​នេះ ប្រើ​រថយន្ត​ការិយាល័យ​អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់​ទឹទឹកអស់ចំនួន០១​ឡាន​ស្មើនឹង៤​ម៉ែត្រគូប​៕