
(បាត់ដំបង)៖ សមត្ថកិច្ចធ្វើការស្រាវជ្រាវឃា.ត់ខ្លួនបានម្នាក់ រីឯ២នាក់ទៀតបានរត់ចោលស្រុក កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ថ្ងែទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិស្ដីលើ.ឃុំព្រែកហ្លូង.ស្រុកឯកភ្នំ.ខេត្តបាត់ដំបង។ លោកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បាននិយាយថា អំពើហិង្សាដ៏ឃោរឃៅដែលផ្ដើមចេញពី«គំនុំស្នេហា»នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដែលប៉ះប្រយុទ្ធគ្នានៅចំណុចភូមិវត្តលៀប.សង្កាត់ចំការសំរោង.ក្រុងបាត់ដំបង។
លោកថាក្រោយទទូលបណ្ដឹងជនរ.ងគ្រោះឈ្មោះ សុខ រ៉ានីឆា អាយុ១៥ឆ្នាំ នៅភូមិកាប់គោថ្មី.សង្កាត់អូរចា.ក្រុងបាត់ដំបង លោកស្នងការខេត្តបានបញ្ជាភ្លាមៗឲ្យលោកដឹកនាំកម្លាំងចុះស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាក្រុមជនដៃដល់ បាន និងឃាត់ខ្លួនបានម្នាក់ឈ្មោះសល់ សាន់ (ហៅតឿ) អាយុ១៨ឆ្នាំ នៅភូមិស្ដីលើ.ឃុំព្រែកហ្លូង.ស្រុកឯកភ្នំ រីឯបក្សពួក២នាក់ទៀតឈ្មោះភឿន និងឈ្មោះថៃ បានរត់គេចខ្លួន។ ក្រុមនេះបានប្រើកាំបិតកា.ប់ជនរ.ងគ្រោះ កា.ប់កំទេចម៉ូតូហើយយកដុំថ្មគប់ទៀត។
លោកឈឿង គឹមសុង បានបញ្ជាក់ថា បើតាមចម្លើយរបស់ភាគីទាំង២ គឺអំពើហឹ.ង្សានេះ បានកើតឡើងដោយសារតែរឿងដណ្ដើមស្រីគ្នា។ ជាមួយនឹងការឃាត់ខ្លួននេះជនដៃដល់ឈ្មោះ សល់សន់ (ហៅតឿ) បានសារភាពនៅពេលមន្ត្រីជំនាញសួរនាំថា ពួកខ្លួនទាំង០៣នាក់ ពិតជាបានតាមវាយកា.ប់ និងគប់ដុំថ្មទៅលើជនរ.ងគ្រោះមែន។ ជននេះនិយាយថា បក្សពួកខ្លួនម្នាក់បានបបូលខ្លួនឲ្យទៅតាមវាយ ជនរងគ្រោះដោយសារតែខឹងជនរ.ងគ្រោះតាមស្រលាញ់សង្សាខ្លួន (សង្សាពួកម៉ាក)។
ជននេះបញ្ជាក់ថា ក្រោយមកពួកខ្លួនបានតាមស្វែងរកជនរ.ងគ្រោះ លុះបានជួបនៅម្ដុំភូមិវត្តលៀប.សង្កាត់ចំការសំរោង ពួកខ្លួនក៏ទាញកាំបិតកា.ប់ជនរ.ងគ្រោះបណ្ដាលឲ្យរបួ.ស ហើយនៅពេលជនរ.ងគ្រោះរត់ពួកខ្លួនក៏កា.ប់ម៉ូតូ និងយកដុំថ្មគប់បន្ថែមបណ្ដាឲ្យខូចខាតទាំងម៉ូតូរបួសទាំម្ចាស់។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយកើតហេតុក៏ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន តែបក្សពួកខ្លួន០២នាក់រាប់ទាំងសាមីដើមរឿងផង បានរត់គេចខ្លួនបាត់ហើយ។ លោកឈឿង គឹមសុង បានបញ្ជាក់ដែរថា
នៅក្នុងសំណុំរឿងនេះសាមីខ្លួនរ.ងគ្រោះបានដាក់ពាក្យបណ្ដឹងផ្ទាល់ទៅតុលាការក្រោយកើតហេតុភ្លាម តែនៅពេលលោកទទូលបានព័ត៏មាននេះ ទើបលោកស្នងការបញ្ជាឲ្យលោកដឹកនាំកម្លាំង ចុះស៊ើបអង្កេតរហូតឈានដល់ការឃា.ត់ខ្លួនបក្សពួកជនដៃ.ល់ម្នាក់ ខណៈ២នាក់រាប់ទាំងសាម៉ីខ្លួនដែលមានស្នេហាផង បានគេចខ្លួនបាត់ពីក្នុងភូមិ។ ទោះយ៉ាងណា ពេលនេះមន្ត្រីជំនាញរបស់លោកកំពុងសួរនាំជនដៃដល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ៕