
(ភ្នំពេញ)៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ.ខណ្ឌ៧មករា.រាជធានីភ្នំពេញ។ តាមប្រភពពីសន្ដិសុខនៅកន្លែងកើតហេតុបានឱ្យដឹងថា រាល់ថ្ងៃគាត់តែងតែឃើញ លោកអ៊ុំចំណាស់ដែលជាជនរ.ងគ្រោះនេះ
ពិសាស្រាមិនហូបបាយជារៀងរាល់ថ្ងៃ ធ្វើឱ្យសុខភាពគាត់ចុះខ្សោយជាលំដាប់រហូតដល់គាត់ស្លា.ប់ដោយសារខ្យល់គរ។ លើសពីនេះទៀត ប្រភពបានបន្ដទៀតថា បុរសចំណាស់ដែលស្លា.ប់លើសុីក្លូនេះ មិនមានអ្នកណាស្គាល់អត្ដសញ្ញាណគាត់នៅឡើយទេ តែសុីក្លូរបស់ជនរ.ងគ្រោះដែលស្លា.ប់នោះមានលេខសម្គាល់៤១ និងសរសេរពាក្យថា (សមាគមសុីក្លូកម្ពុជា)ដែ លមានលេខទូរស័ព្ទ ០១២ ៤៦ ៦១ ៤៥។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយធ្វើកោសល្យវិច័យត្រួតពិនត្យ និងទាក់ទងទៅសមាគមសុីក្លូកម្ពុជាដើម្បីស្វែងរកសាច់ញាតិមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕