ស្រ្តីវ័យ៥០ឆ្នាំ មានស្នេហាជាមួយ កំលោះអាយុ២០ឆ្នាំ សន្យា​នាំ​ដើរ​លេង​ឆ្លង​ឆ្នាំ ដល់ថ្ងែណាត់បែរជាប្រុសក្មេង ធ្វើរឿងនេះដាក់ទៅវិញ…

(រាជធានី​ភ្នំពេញ)៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្រលាញ់​គ្នា​ជាមួយ​ប្រុស​ក្មេង​អាយុ​ជាង​២០​ឆ្នាំ ហើយ​ខឹង​ប្រុស​ក្មេង​អត់​នាំ​ដើរ​លេង ថែម​ទាំង​នាំ​ស្រី​ក្មេង​មក​ផឹក​ជាមួយ​ទៀត​បង្ក​ឱ្យទៅ​ជា​ជម្លោះក៏​ត្រូវ​ប្រុស​ក្មេង​វា.យ​រហូត​សន្ល.ប់​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ខែថ្ខែថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាម​បណ្តោយ​​ផ្លូវ​289 នៅ​ចំណុច​កា​រាស​សាំង​តេ​លា ស្ថិត​ក្នុង​សង្កាត់​បឹបឹងកក់១.ខណ្ឌទួលគោក។

តាម​ប្រភព​ពី​ស្ត្រី​រ.ង​គ្រោះ​មានឈ្មោះ ​ម៉ ម៉ាលី អាយុ៥០ឆ្នាំ ស្នាក់​នៅ​ម្តុំ​បុរី​កីឡា.សង្កាត់​វាលវង់.ខណ្ឌ​៧​មក​រា បានឱ្យ​ដឹង​ថាមុន​ពេល​កើតហេតុ រូប​គាត់​បាន​ស្រលាញ់​គ្នា​ជាមួយនឹង​បុរស​ម្នាក់​ដែល​មាន​អាយុ​ជាង​២០​ឆ្នាំ​រយៈពេល​ជាង​6​ខែ​មក​ហើយ ដោយ​ស្គាល់គ្នា​ដំបូង​តាម​រយៈ​ការ​ផឹកស៊ី​ជាមួយ​គ្នាស្រវឹង​ឌឺដង​ដាក់​គ្នា ដោយ​ខាង​ប្រុស​តែងតែ​ហៅ​គាត់​ថា«​យាយ​ចាស់​»។

ស្ត្រី​រ.ង​គ្រោះ​បន្ត​ថា បន្ទាប់​មក​ទៀតគាត់​នឹកឃើញ​ថាប្រុស​ក្មេង​ស្រវឹងស្រា​ក៏​នាំ​ទៅ​ដេក​ផ្ទះ​របស់​គាត់ ស្រាប់តែ​ប្រុស​ក្មេង​រូប​នោះ​បាន​ចា.ប់​បំពាន​សេពសន្ថវៈ​គាត់​បាន​សម្រេច រហូត​ស្រលាញ់​គ្នា​អស់​រយៈពេល​6ខែ​មក​ហើយ។ ប្រភព​ដដែល​បាន​បន្ត​ទៀត នៅ​ថ្ងៃ​កើតហេតុ​នេះប្រុស​ក្មេង​បាន​សន្យា​ថា នាំ​គាត់​ទៅ​ដើរ​លេង​ឆ្លង​ឆ្នាំនិង​ផឹកស៊ី​ជាមួយ​គ្នា ប៉ុន្តែ​បែរជា​ដល់​ថ្ងៃ​កំណត់ប្រុស​ក្មេង​បាន​នាំ​ស្រី​ក្មេង​ម្នាក់​ទៀត​មក​ផឹកស៊ី​ជាមួយ ហើយ​គាត់​គឺជា​អ្នក​ចេញ​លុយ​ថែម​ទៀតធ្វើ​ឲ្យ​គាត់​ខឹង​តែ​ម្តង។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ពេល​ផឹកស៊ី​ស្រវឹង​ហើយក៏​បាន​ទារ​លុយ​ពី​ប្រុស​ក្មេង​វិញ ស្រាប់តែ​ខាង​ប្រុស​ក្មេង​ខឹង​ក៏​វា.យ​ទាត់​ធាក់រួច​បោច​សក់​បោក​ទៅ​នឹង​ថ្នល់ បណ្តាល​ឱ្យ​គាត់​ហើម​ដៃ​អស់​មួយ​ជំ​ហៀ​ង​ខាងស្តាំ និង​សន្ល.ប់​ស្តូកស្តឹង​តែ​ម្តង។

ក្រោយ​មក​លុះពេល​​គាត់​ក៏​ងើប​មក​វិញ ក៏​ស្រាប់តែ​ទទឹក​ពេញ​ខ្លួន​តែ​ម្តង ដោយសារ​ប្រុស​ក្មេង​វាយ​គាត់ ហើយ​ជះ​ទឹក​លើ​រូប​គាត់រួច​គេចខ្លួន​បាត់​ស្រមោល​ទៅ។ ក្រោយ​ពេល​កើតហេតុស្ត្រី​រ.ង​គ្រោះ​ក៏​បាន​ទៅ​ដល់​ពាក្យបណ្តឹង​នៅ​ឯ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹបឹងកក់១ដើម្បី​ជួយ​អន្តរាគមន៍ និង​ផ្តាច់ទំនាក់ទំនង​ជាមួយ​ប្រុស​ក្មេង​រូប​នោះ៕